ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ បានចាត់លោកឧត្តមសេនីយ៍ត្រី សាន់ សុខហេង និងលោកឧត្ដមសេនីយ៍ត្រី សៀង សុវណ្ណារិទ្ធិ អនុប្រធាននាយកដ្ឋាន រួមទាំងក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក អិន ភារម្យ នាយរងការិយាល័យរបាយការណ៍ប្រចាំថ្ងៃ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។
ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងទទួលបន្ទុកការងារសេនាធិការ និងលោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ ព្រមទាំងបងប្អូនជាសហការីក្នុងអង្គភាពទាំងមូល ។
ជាចុងក្រោយក្រុមការងារសូមជូនពរឲ្យជូនដល់លោកវរសេនីយ៍ឯក អិន ភារម្យ ឆាប់បានជាសះស្បេីយ បានវិលត្រឡប់ទៅបម្រើការងារនៅអង្គភាពវិញ និងបាននាំយកថវិការបស់នាយកដ្ឋានផ្តល់ជូនដល់លោកផងដែរ៕
ដោយ៖ តារា