ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាចាប់ខ្លួនបុរស៤នាក់ទៀត ដែលរំលោភនារីទេសចរណ៍

ចែករំលែក៖

ករណីនារីទេសចរម្នាក់ត្រូវបុរស៧ នាក់ចាប់រំលោភនៅប្រទេសឥណ្ឌា ធ្វើឱ្យមហាជនភ្ញាក់ផ្អើលកាលពីប៉ុន្មានថ្ងៃមុន ហើយមនុស្ស៧នាក់ត្រូវបានចាប់ខ្លួន។
ការរំលោភបូកនេះបានកើតឡើងនៅល្ងាចថ្ងៃទី 1 ខែមីនា ខណៈពេលដែលគូស្នេហ៍ទេសចរណ៍បរទេសមួយគូបានទៅបោះតង់នៅក្នុងស្រុក Dumka រដ្ឋ Jharkhand ភាគខាងកើតប្រទេសឥណ្ឌា។ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យចំនួន៧នាក់។
ប៉ូលិសឥណ្ឌាបាននិយាយថា ពួកគេកំពុងស្វែងរកជនសង្ស័យយ៉ាងសកម្ម។ កាលពីថ្ងៃទី៣ ខែមីនា មនុស្ស៣នាក់ត្រូវបានចាប់ខ្លួន និងបង្ហាញខ្លួននៅតុលាការ។ កាលពីថ្ងៃទី 5 ខែមីនា ស្នងការរងស្រុក Dumka លោក Anjaneyulu Dodde បានបញ្ជាក់ប្រាប់ CNN ថា ជនសង្ស័យ 4 នាក់ដែលនៅសល់ត្រូវបានឃុំខ្លួន។
ប្រទេសឥណ្ឌាបានតស៊ូអស់ជាច្រើនឆ្នាំដើម្បីដោះស្រាយអត្រាខ្ពស់នៃអំពើហិង្សាលើស្ត្រី ដោយករណីរំលោភសេពសន្ថវៈជាច្រើនពាក់ព័ន្ធនឹងភ្ញៀវទេសចរបរទេសទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ។
យោងតាមការិយាល័យកត់ត្រាឧក្រិដ្ឋកម្មជាតិរបស់ប្រទេសឥណ្ឌា ករណីរំលោភសេពសន្ថវៈសរុបចំនួន ៣១.៥១៦ ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០២២ ដែលជាមធ្យម ៨៦ ករណីក្នុងមួយថ្ងៃ។ អ្នកជំនាញព្រមានថាចំនួនករណីដែលបានកត់ត្រាគឺគ្រាន់តែជាចំនួនតិចនៃចំនួនពិតប្រាកដប៉ុណ្ណោះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ dumka police


ចែករំលែក៖