ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ទៀ សីហា ជួបប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រី ក្រសួងការពារប្រទេសឡាវ

ចែករំលែក៖

ឡាវ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅទីក្រុងហ្លួងព្រះបាង នៅប្រទេសឡាវ  នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ។

ក្នុងឱកាសនោះលោក ចាន់សាម៉ន ចាន់យ៉ាឡាត បានសម្តែងការស្វាគមន៍ចំពោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលបានមកកាន់ប្រទេសឡាវ  ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន  ព្រមទាំងបានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានធ្វើជាសហប្រធានប្រកបដោយជោគជ័យជាមួយ សាធារណរដ្ឋប្រជាមាននិតចិន ក្នុងក្រុមការងារជំនាញ កិច្ចប្រជុំ ADMM បូក លើការងារដោះមីនមនុស្សធម៌ ព្រមទាំងអបអរសាទរចំពោះកម្ពុជាផងដែរ ដែលបានធ្វើជាសហប្រធាន ជាមួយអូស្ត្រាលី លើជំនាញ សន្តិសុខព័ត៌មានវិទ្យា ។ 

ឱកាសនោះនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត  បានស្នើសុំការគាំទ្រពីកម្ពុជា ក្នុងពេលដែលឡាវ ធ្វើសហប្រធាន ជាមួយសហពន្ធ័រុស្សីលើការងារសង្គ្រោះ គ្រោះមហន្តរាយមនុស្សធម៌ ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ ទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា ឡាវ គឺមានប្រពៃណីទំនាក់ទំនងជាបងប្អូននឹងគ្នា ជាទំនាក់ ទំនងមួយដែលមាន វប្បធម៌ ប្រពៃណី  ជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ពីមួយជំនាន់ទៅមួយជំនាន់។ 

នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ក៏បានអបអរសាទរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍ លើវិស័យ សង្គម និងសេដ្ឋកិច្ច ។ នាយឧត្តមសេនីយ៍បានសម្តែងជំនឿជឿជាក់ថា ប្រទេសទាំងពីរ កងទ័ពទាំងពីរកម្ពុជាឡាវ និង បន្តកិច្ចសហប្រតិបត្តិការគ្នាកាន់តែជិតស្និតថែមទៀតជាពិសេសបន្តពង្រឹងនូវទំនាក់ទំនងដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានខិតខំ កសាងឡើង នូវកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា ឡាវ ក្នុងពេលកន្លងមក ។ 

មានមតិឆ្លើយតបវិញលោក ទៀ សីហា បានវាយតំលៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ កម្ពុជា ឡាវ ជាបងប្អូន,ជាប្រទេសភូមិ ផងរបងជាមួយគ្នា ដែលធ្លាប់មានទំនាក់ទំនងកិច្ចសហ ប្រតិបត្តិជាប្រវត្តិសាស្ត្រ មួយគ្នាតាំងពីយូរលុងណាស់មកហើយ និងសម្តែងការអបអរសាទរចំពោះប្រទេសឡាវដែលបានរៀចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន  នាពេលនេះ ។ 

នាយឧត្តមសេនីយ៍ទៀ សីហា បញ្ជាក់ថា ការធ្វើសហ ប្រធានរវាងឡាវ និង សហព័ន្ធរុស្សី ក្នុងក្រុមការងារជំនាញ កិច្ចប្រជុំ ADMM បូក លើការងារសង្គ្រោះមហន្តរាយមនុស្សធម៌ នឹងនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេសឡាវ រួមនិងកម្ពុជាព្រមទាំងប្រទសអាស៊ានផងដែរ ។

ទាក់ទងទៅនឹងទំនាក់ទំនងរវាងក្រសួងការពារជាតិទាំង ពីរកម្ពុជា-ឡាវ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និតដើម្បីនាំមកនូវការរីចំរើនដល់កងទ័ពប្រទេសទាំងពីរ ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងពីកិច្ចខិត ខំប្រឹងប្រែង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំដឹកនាំ កសាងប្រទេសកម្ពុជាអោយមានការរីកចំរើន និង បង្កើនកិច្ចសហប្រតិបត្តការជាមួយប្រទេស ជិតខាង ដើម្បីនាំមកនូវសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរីកចំរើនដល់ប្រជាពលរដ្ឋទៅថ្ងៃអនាគត៕

ដោយ៖ សូរិយា


ចែករំលែក៖