ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុករះ​រថយន្ត១០គ្រឿង​ បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់​នៅចំណុចខាងកើតផ្សារត្រើងស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម​៖​ មានករណីរថយន្តធុនធំបុករះ​រថយន្ត១០គ្រឿង​ ហេតុការណ៍​នេះបានកេីតឡេីងនៅចំណុចលេីផ្លូវជាតិលេខ៧​ ត្រង់ចំណុច​ ខាងកើតផ្សារត្រើង ស្ថិតក្នុងភូមិស្តេចនន​ ឃុំក្រឡា​ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ​និងមនុស្សរងរបួសធ្ងន់ស្រាលចំនួន២នាក់។ 

បេីតាមការបញ្ជាក់​សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ មានរថយន្តហីយ៉ាន់ដាយ​ ភ្លៅ៥​ បេីកដឹកខ្សាច់​ពេញ​ រថយន្តបង្កនេះពាក់ស្លាកលេខ​4A-2335 ប្រភេទសណ្តោង បានបេីកបរពីទិសខាងកេីតមកក្នុងល្បឿនលឿន​ ហេីយក៍ជ្រុលមកបុករះលេីរថយន្តចំនួន១០គ្រឿងជាបន្តបន្ទាប់​ និងបុកក្មេងម្នាក់ដែលកំពុងឈរលេងនៅមុខផ្ទះ​ បណ្តាលឲ្យស្លាប់ភ្លាមៗ​។ ហេតុការណ៍​នេះ​ កើតឡើងព្រឹកម៉ោង៩កន្លះ​ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤​ នៅចំណុចលេីផ្លូវជាតិលេខ៧​ ត្រង់ចំណុច​ ខាងកើតផ្សារត្រើង ស្ថិតក្នុងភូមិស្តេចនន​ ឃុំក្រឡា​ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 

ប្រភពបញ្ជាក់ទៀតថា​ ក្រោយពេលកេីតហេតុភ្លាម​ អ្នកបេីកបររថយន្តធុនធំ​ ដែលជារថយន្តបង្កបានរត់គេចបាត់​ បន្សុកទុករថន្តចោល​ និងបណ្តាលឲ្យរថយន្តតូចធំ១០គ្រឿងរងការខូចខាតផងដែរ។ 

បច្ចុប្បន្ន​សមត្ថកិច្ច​ រួមនឹងអាជ្ញាធរ​ស្រុកកំពង់សៀម​ បានសហការគ្នា​ សម្របសម្រួលចរាចរណ៍លេីដងផ្លូវជាតិកុំឲ្យមានការកក់ស្ទះ​ និងបានស្ទួចយករថយន្តបង្ករួមវត្ថុតាងទៅរក្សាទុកនៅអធិការស្រុកកំពង់ចាម​ ចំណែកសពក្មេងប្រុសម្នាក់នោះ​ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារទៅធ្វេីបុណ្យតាមប្រពៃណី​ និងមនុស្សចំនួន២នាក់ដែលរងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តហេីយ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖