ភ្នំពេញ ៖ សមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព ស ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី ៧ខែមីនាឆ្នាំ២០២៤ ដឹកនាំដោយ ៖ -លោក ហ៊ាង ថារ៉េតអធិការខណ្ឌ -លោក អ៊ាម សុខឃី អភិបាលរងខណ្ឌ -លោក ថន ថេន អធិការរង ខណ្ឌ -លោកស្រី ឌុល សុភី ប្រធានសង្គមកិច្ចខណ្ឌ -លោក ព្រំ រដ្ឋា យោធា ខណ្ឌ -លោក អន សំអាត រងកងរាជអាវុធហាត់ខណ្ឌ-លោកម៉ក សោភ័ណ្ឌនាយប៉ុស្តិ៍ ច្រាំងចំរេះ បានយកថវិកាមរណៈ សង្គ្រោះចំនួន០២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ៤.០០០.០០០រៀល (បួនលានរៀល) យកទៅប្រគល់ជូន ១-គ្រួសារសព លោក ជុំ ចំរ៉ុង ជាមន្រ្តីនគរបាលចូលនិវត្ត បានទទួលមរណៈភាព កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ចំនួន៤.០០០.០០០ រៀល (បួនលានរៀល)។ ២-គ្រួសារសពលោកបាត់ រតនៈ យោធិនពិការ បានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ សរុបចំនួន៤.០០០.០០០រៀល(បួនលានរៀលគត់)៕
ដោយ៖ ជីណា