ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរាស៊ើបអង្កេតលើជនខិលខូចមួយក្រុមបានយាយីធ្វើឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គររបួស ដើម្បីអនុវត្តនីតិវិធីច្បាប់

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប​ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វាដូច ជាយកជើងទាត់និងគ្រវែងសត្វស្វាចូលក្នុងកល្យាណទឹកដើម្បីថតរូប កម្សាន្ត ក្នុងគោលដៅបម្រើផល ប្រយោជន៍ផ្ទាល់ខ្លួន នៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប ។

យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៨ ចែងថាៈពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណា ចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋនិងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលផលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀតព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ចែងថាៈ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ០១ខែទៅ ០១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានទៅ ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុត ពូជឬក្រុមមានដោយកម្រឬបំផ្លាញជម្រករបស់វា ។

ទង្វើអសីលធ៌មក្នុងការយាយី ការធ្វើទារុណកម្ម ធ្វើឱ្យរបួសសត្វស្វាជាអំពើខុសច្បាប់ដែលត្រូវផ្តន្ទា ទោសតាមច្បាប់ស្តីពីព្រៃឈើ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរជាតិអ ប្សរានឹងធ្វើការស៊ើបអង្កេតលើករណីជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។ អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាសេចក្ដីជូនដំណឹងតាមការគួរ៕

ដោយ៖ តារា


ចែករំលែក៖