ខេត្តបាត់ដំបង៖ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងដោយខុសច្បាប់(លេងបៀឡាស់)មួយករណីក្នុងបទល្មើសជាក់ស្តែង។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងក្រោយផ្ទះផ្សារខេអឌីស្រុកកំរៀង ស្ថិតក្នុងក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន០៧នាក់ ដកហូតបៀចំនួន០២ហ៊ូ ,ម៉ូតូចំនួន០៥គ្រឿង និងប្រាក់ខ្មែរចំនួន ១៦.០០០រៀល ។
ក្រោយពីនាំខ្លួនយកមកសាកសួរ អ្នកពាក់ព័ន្ធទាំង០៧នាក់ខាងលើត្រូវបានផ្នែកនគរបាលជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឈប់លេង រួចអោយវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញផងដែរ៕
ដោយ៖ ចន្ទ លីហ្សា