ព័ត៌មានទាន់ហេតុការណ៍៖

កប៉ាល់ដឹកទំនិញក្រិចមួយគ្រឿងបានរងការវាយប្រហារដោយកាំជ្រួចនៅសមុទ្រក្រហម មនុស្សជាច្រើននាក់បានស្លាប់និងរងរបួស

ចែករំលែក៖

ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយថា ការវាយប្រហារដោយកាំជ្រួចមីស៊ីលពីកងកម្លាំង Houthi បានសម្លាប់សមាជិកនាវិក 3 នាក់នៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។
វាគឺជាការវាយប្រហារដ៏សាហាវលើកដំបូងដែលត្រូវបានរាយការណ៍ចាប់តាំងពីកងកម្លាំង Houthi បានចាប់ផ្តើមវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។
ក្រុម Houthi បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី 6 ខែមីនា ដែលបណ្តាលឱ្យកប៉ាល់ដែលមានទង់ជាតិ Barbados គ្រប់គ្រងដោយក្រិច True Confidence ឆេះនៅចម្ងាយប្រហែល 50 ម៉ាយពីឆ្នេរសមុទ្រ Aden របស់ប្រទេសយេម៉ែន។
ក្រុមហ៊ូធី បាននិងកំពុងវាយប្រហារនាវានៅសមុទ្រក្រហមតាំងពីខែវិច្ឆិកាឆ្នាំមុន ដើម្បីអនុវត្តនូវអ្វីដែលពួកគេហៅថាយុទ្ធនាការសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុងសង្គ្រាមជាមួយអុីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។
អង់គ្លេសនិងអាមេរិកបានបើកការវាយប្រហារសងសឹកប្រឆាំងនឹងក្រុមហ៊ូធី។ ការវាយប្រហារដ៏សាហាវនេះអាចជំរុញឱ្យលោកខាងលិចចាត់វិធានការយោធាកាន់តែខ្លាំង។
CENTCOM បាននិយាយថា ការវាយប្រហាររបស់ហ៊ូធី ក៏បានរងរបួសសមាជិកនាវិកយ៉ាងហោចណាស់បួននាក់ផងដែរ និងបណ្តាលឱ្យ “ខូចខាតយ៉ាងសំខាន់” ដល់កប៉ាល់។ ប្រភពមួយបាននិយាយថា សមាជិកនាវិកបួននាក់ត្រូវបានឆេះយ៉ាងធ្ងន់ធ្ងរ ហើយមនុស្សបីនាក់បានបាត់ខ្លួនបន្ទាប់ពីការវាយប្រហារ៕ ដោយ៖ ធីរីណា

រូប​ថត​៖ tienphong.vn


ចែករំលែក៖