ខេត្តបាត់ដំបង ៖ ដេប៉ូលក់ប្រេងឥន្ធនៈមួយទីតាំង ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង រងការពិន័យអន្តរការណ៍ ក្រោយពេលរកស៊ីមិនស្មោះ (លួចលីត្រ) ពីអតិថិជន ត្រូវបានមន្រ្តីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ នៃសាខា ក.ប.ប. ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃ៦ មីនា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យដៃបាញ់ប្រេងឥន្ធនៈ ដោយបានរកឃើញថា ដៃបាញ់ប្រេងចំនួន៦ដៃ ពុំមានអនុលោមភាពផ្នែកបរិមាណនោះទេ ពោលគឺលម្អៀងក្នុងកម្រិត២,២លីត្រ_២,៨លីត្រ ។
សូមបញ្ជាក់ថា ៖ លួចលីត្រនេះ ដូចជា ចង់មាន ចង់បានពេកហើយ ! តើមានសេចក្តីថ្លៃថ្នូរ កិត្តិយស ថាជាអ្នករកសុី ប្រណាំងប្រជែងពាណិជ្ជកម្មដោយភាពស្មោះត្រង់ទេ ? អាក្រក់ចិត្តហើយ បាបទៀត !
បន្ទាប់ពីសុំគោលការណ៍ពីលោកព្រះរាជអាជ្ញារង ដែលទទួលសម្របសម្រួលផ្នែកប្រេងឥន្ធនៈ លោកបានសម្រេចឱ្យមន្រ្តីអនុវត្តច្បាប់ធ្វើការពិន័យអន្តរការណ៍លើម្ចាស់ដេប៉ូខាងលើ រួមជាមួយកិច្ចសន្យាកែតម្រូវ និងកែប្រែដៃបាញ់ប្រេងឥន្ធនៈដែលខុសឱ្យបានត្រឺមត្រូវវិញ ។
សូមជម្រាបថា ៖ គួរតែមានច្បាប់ដាក់ទោសទណ្ឌ ការ«ពិន័យអន្តរការណ៍» មិនអាចលុបបំបាត់និទណ្ឌភាព នៃបទល្មើសបានទេ ព្រោះអ្នកប្រព្រឹត្តខុស អាងបង់លុយហើយរួចខ្លួន ៕
ដោយ ៖ សិលា