ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃេីញបុរសម្នាក់ដេកស្លាប់នៅលេីគ្រែក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅចំនុចបណ្តោយផ្លូវរថភ្លើង ស្ថិតនៅភូមិ តាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ នឹម សំ ភេទប្រុស អាយុ៥០ឆ្នាំ ចំណុចបណ្តោយផ្លូវរថភ្លើង ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ លឹម សាម៉េត ភេទប្រុស មុខរបរ ប្រជាការពារភូមិ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះរស់នៅម្នាក់ឯងនៅចិញ្ចើមផ្លូវរថភ្លើង លុះ ពេលកើតហេតុមានគេផ្អើលឆោឡោថា មានមនុស្សស្លាប់នៅផ្លូវរថភ្លើង ទើបគាត់ទៅមើល ឃើញថាជន រងគ្រោះ បានដេកស្លាប់លើគ្រែ ចញ្ចើមផ្លូវ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។ តាមការបំភ្លឺបន្ថែមរបស់ ឈ្មោះ លឹម កុង ភេទប្រុស មុខរបរបុគ្គលិកអង្គការខ្វាវ ប្រាប់ថា ជនរងគ្រោះបានចូលមកក្នុងអង្គការខ្វាវ អំឡុងឆ្នាំ២០១៧ តែមិនបានស្នាក់នៅនោះទេដោយមកស្នាក់នៅខាងក្រៅអង្គការ ហើយមិនសូវមាន ទំនាក់ទំនងជាមួយអង្គការទេ ។ ក្រោយពីធ្វើកោសល្យវិច័យ គ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង ។ សពប្រគល់ជូនឈ្មោះ លឹម កុង យកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សុខាសែនជ័យ