ខេត្តក្រចេះ ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើពលរដ្ឋខ្មែរឥស្លាមបានទទួលនូវសិទ្ធិសេរីភាពពេញលេញក្នុងការប្រណិបត្តិជំនឿសាសនារបស់ ខ្លួនមិនតែប៉ុណ្ណោះពលរដ្ឋខ្មែរមកពីជំនឿសាសនាផ្សេងៗគ្នាក៏តែងតែលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងការគោរពប្រណិបត្តជំនឿនេះទៀតផង ។ នេះជាប្រសាសន៍សំណេះសំណាល លោក ហួត ឃាងវេង រដ្ឋលេខធិការ ក្រសួងព័ត៌មាន តំណាងដ៍ខ្ពង់ខ្ពស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីសំណេះសំណាលនិងចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌនជូនបងប្អូនសាសនិកឥស្លាម ភូមិច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួលខេត្ត ក្រចេះ ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៤ ។
លោករដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្តសាសន៍ទៀតថា ៖
-លោក សេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា !
-លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
-លោក លី ខឡេល អភិបាលរងនៃគណៈអភិបាលស្រុកស្នួល លោកអធិការស្រុក ក៏ដូចជាតំណាងកម្លាំងសមត្ថកិច្ចទាំងអស់
-លោក អុីម៉ាំស្រុកស្នួល លោកមេឃុំ ហាកឹម តួន និង ប្អូនៗសហការីមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា អោងៗ មៃៗ និងបងប្អូនទាំងអស់ ជាទីគោរពនិងជាទីស្រលាញ់ !
អាស្សាឡាមមូអាឡៃកុម
ថ្ងៃនេះ ក្នុងនាម លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានមក ចូលរួមជាមួយបងប្អូនទាំងអស់ក្នុងពិធីសំណេះសំណាលនិងចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌនជូនបងប្អូន សាសនាសនិកឥស្លាមក្នុងភូមិច្រាបថ្មីឃុំ២ធ្នូនិងភូមិផ្សេងៗទៀត ក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលរៀបចំដោយ អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាក្រោមជំនួយឧបត្ថម្ភពីអង្គការមូលនិធីហ្សាកាត់សហរដ្ឋអាមេរិក ជាបឋមខ្ញុំសូមសម្តែងនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានដែលលោកជាប្រថា នក្រុមការងារចុះជួយខេត្តក្រចេះដោយលោកជាប់រវល់និងកិច្ចការបន្ទាន់ផ្សេងមិនអាចអញ្ជើញមកផ្ទាល់ ហើយចាត់ឲ្យរូបខ្ញុំមកជាតំណាងនាថ្ងៃនេះ ។
លោក អោងៗ មៃៗ និង អង្គពិធីទាំងមូលជាទីគោរព និងជាទីមេត្រី!
ការជួបជុំគ្នានៅថ្ងៃនេះពិតបង្កប់អត្ថន័យជាច្រើនវាមិនមែនត្រឹមតែជាចែកកញ្ចប់អាហារស្រាយបួស នោះទេតែវាបង្ហាញកាន់តែច្បាស់អំពីការយកចិត្តទុករបស់ថ្នាក់ដឹកនាំដែលមានជំនឿខុសគ្នាក្នុងស្វែងយល់អំពី សុខទុក្ខនិងជំនឿររបស់បងប្អូនសាសនិកឥស្លាមនិងការប្រាស្រ័យទាក់ទងគ្នាដោយមិនប្រកាន់ពូជសាសន៍ ក្រោមគោលនយោបាយសុខដុមនីយកម្មសាសានារបស់រាជរដ្ឋាភិបាលកម្ពុជា។យើងដឹងរួចមកហើយថារាជរដ្ឋាភិបាលកម្ពុជាពលរដ្ឋខ្មែរឥស្លាមបានទទួលនូវសិទ្ធិសេរីភាពពេញលេញក្នុងការប្រណិបត្តិជំនឿសាសនារបស់ ខ្លួនមិនតែប៉ុណ្ណោះពលរដ្ឋខ្មែរមកពីជំនឿសាសនាផ្សេងៗគ្នាក៏តែងតែលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងការគោរពប្រណិបត្តជំនឿនេះទៀតផង។ ជាក់ស្តែងការអនុញ្ញាតិឲ្យអង្គការសមាគមក្នុងស្រុកទទួលជំនួយផ្សេងៗពីសប្បុរសជនក្រៅប្រទេសដើម្បីជួយសម្រួលការងារអភិវឌ្ឍន៍សហគមន៍និងហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័ យសាសនាដូចជាវិហារនិងសាលារៀនជាដើម។ហើយថ្ងៃនេះអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាបាន ទទួលថវិកាទិញកញ្ចប់អាហារចែកជូនបងប្អូនសម្រាប់ស្រាយបួសរ៉ាម៉ាឌនក៏ជាផ្នែកមួយនៃការប្រណីបត្តធម៌ វិន័យសាសនាឥស្លាមផងដែរ។ ក្នុងនេះដែរក្រសួងព័ត៌មានតាមរយៈលោក ផុស សុវណ្ណ និងលោក សេះ ណាស៊ី ជារៀងរាល់ឆ្នាំក៏បានជួយសម្រួលការនាំចូលដំណាប់ល្មើជិត១០តោនដើម្បីចែកជូនបងប្អូនខ្មែរឥស្លាម ដោយពន្ធនាំចូលជាបន្ទុករបស់រដ្ឋ ។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំកំពូលក៏បានចូលរួមក្នុងកម្មវិធីផ្សេងៗនៃខែបួស រ៉ម៉ាឌននេះ ។ កន្លងមកសម្ដេចតេជោក៏បានរៀបចំនិងចូលរួមពិធីពិសារអាហារស្រាយបួសជាមួយពលរដ្ឋខ្មែ រឥស្លាមរាប់ពាន់នាក់ផង ហើយឆ្នាំនេះសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីក៏លោកនឹងរៀបចំផងដែរ។
លោកបន្តថា ៖ ឆ្លៀតក្នុងឪកាសពេលនេះដែរខ្ញុំក៏សូមចូលរួមអបរអរសាទរនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំអង្គការមជ្ឈមណ្ឌលព័ត៌មានមុស្លីមកម្ពុជា និង សហការីទាំងអស់ក្នុងការចូលរួមអភិវឌ្ឍន៍ សហគមន៍និងប្រទេសជាតិដូច លោក សេះ ណាស៊ី បានរាយការណ៍មុននេះឃើញថា អង្គការ សម្រេចបានសមទ្ធិផលច្រើនគួរជាទីមោទនៈដែលបានកើតចេញពីការរួមកម្លាំងគ្នានិងការគាំទ្រពីរាជរដ្ឋាភិបាល កម្ពុជាក៏ដូចជាដៃគូរសហការទាំងក្នុងនឹងក្រៅប្រទេស។ខ្ញុំសូមគាំទ្រនិងលើកទឹកចិត្តឲ្យបន្តសកម្មភាពនេះតទៅ ទៀតក្នុងបុព្វហេតុអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមនិងប្រទេសជាតិ។
លោករដ្ឋលេខាធិការមានប្រសាសន៍ទៀតថា ៖ ខ្ញុំក៏សូមសម្តែងនូវអំណរគុណដល់មូលនិធិហ្សាកាត់សហរដ្ឋអាមេរិចដែលបានថវិកាក្នុងគម្រោងនេះនិងគ ម្រោងផ្សេងៗនៅកម្ពុជា។ ហើយក៏មិនភ្លេចអរគុណលោកយាយ លោកតា និង បងប្អូនខ្មែរឥស្លាមទាំងអស់ ដែលតែងចូលរួមថែរក្សាសុខសន្តិភាពតាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយើងនិងគោរពតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។
លោកបន្តថា ៖ ជាចុងបញ្ចប់នេះ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះលោក សេះ ណាស៊ី លោក លោកស្រី និងបងបប្អូនទាំងអស់ដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធីនេះ សង្ឃឹមថានឹងបានជួបគ្នានៅឆ្នាំក្រោយៗទៀត ។
សូមទូអាបួងសួងដល់ព្រះអល់ឡោះ សូមទ្រង់ប្រទានពរជ័យ គឺសេចក្តីសុខស្លាម៉ាត់ ចម្រើនពើរ៉កាត់ ជូន លោកលោកស្រី អោងៗ មៃៗ ក៏កូចជាអង្គពិធីទាំងមូល និងសូមអល់ឡោះប្រទានផលបុណ្យ ទាំងអស់គ្នាចំពោះអំពើកុសលដែលធ្វើនាខែរ៉មាឌនដ៏ពិសិដ្ឋនេះ ៕
ដោយ ៖ សុខ ខេមរា