ព័ត៌មានទាន់ហេតុការណ៍៖

Kai Havertz រកបានគ្រាប់បាល់ចុងម៉ោងជួយ Arsenal ប្រជែងកំពូលតារាង

ចែករំលែក៖

ខ្សែបម្រើប្រយុទ្ធ Kai Havertz បានក្លាយជាកីឡាករសំខាន់ដែលរកបាន១គ្រាប់នៅចុងម៉ោងជួយឲ្យក្រុមម្ចាស់ផ្ទះកាំភ្លើងធំ ​​Arsenal ទទួល​បាន​ការ​ប្រកួត​ឈ្នះ​លើក្រុម Brentford ក្នុងលទ្ធផល២ទល់១ ដែល​ធ្វើ​ឱ្យ​ពួកគេ​ឈរ​កំពូល​តារាង Premier League បណ្តោះអាសន្ន មុន​ពេល​គូប្រជែង​ដណ្តើម​ពាន Liverpool និង Manchester City ជួប​គ្នា​នៅ​ថ្ងៃ​អាទិត្យនេះ

Arsenal ដែល​សម្លឹង​រក​ការ​នាំ​មុខកំពូល​តារាង​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ខែ​ធ្នូ​បាន​ឈាន​ទៅ​មុខ​តាម​រយៈ​ការ​តែ​តបាល់​បញ្ចូល​ទី​របស់ Declan Rice នាំមុខនៅនាទីទី១៩។ ក្រុមម្ចាស់ផ្ទះបានបន្តគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវហើយនៅតង់ទី២ Havertz បានបើកឱកាសដ៏ល្អបំផុតរបស់ពួកគេដើម្បីបន្តទៅមុខទៀតដែលជិតនឹងចប់ម៉ោងប្រកួតទៅហើយ

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការងារ​ល្អ​ក្នុង​ការ​ប្រកួត​នៅ​តង់​ទី​មួយ​ត្រូវ​បាន​ទទួលលទ្ធផលស្មើ ​ដោយ​សារ​កំហុស​របស់ Ramsdale អ្នកចាំទីជម្រើសជាតិអង់គ្លេសរូបនេះដែលចូលលេងដោយសារតែ David Raya មិនមានសិទ្ធិប្រកួតជាមួយក្លិបមេរបស់គាត់ បានធ្វើការសម្រេចចិត្តលើការសង្គ្រោះបាល់ ហើយភ្លាត់ស្នៀតឱ្យកីឡាករ Yoane Wissa របស់ក្រុម Brentford ស៊ុតបញ្ចូលទីនៅក្នុងម៉ោងបន្ថែមនៃតង់ទី១ ធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១។

ចូលដល់តង់ទី២ ក្រុម Arsenal បានបន្តគ្រប់គ្រងបាល់រហូតដល់ជាង៧០ភាគរយ ហើយនៅនាទីទី៨៦ Havertz បាន​តែត​បាល់​បញ្ចូល​ទីពីការបញ្ជូនបាល់យ៉ាងល្អរបស់ Ben White

Havertz ដែល Brentford បានប្រកែកថា គួរតែទទួលបានកាតលឿងជាលើកទីពីរសម្រាប់ការប៉ះទង្គិចគ្នាមុនពេលដែលគាត់បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Premier League ជាលើកទីជាប់ៗគ្នារបស់គាត់ដើម្បីធ្វើឱ្យ Arsenal មានពិន្ទុនាំមុខ Liverpool ១ពិន្ទុ និងពិន្ទុនាំមុខ Manchester Cityនេះបាននាំឱ្យមានការប្រារព្ធពិធីដ៏រីករាយនៅកីឡដ្ឋាន Emirates ទោះបីជាក្រុមកាំភ្លើងធំដឹងថា គូប្រជែងដណ្តើមពានរបស់ពួកគេមានឱកាសត្រឡប់មកពីលើពួកគេនៅកីឡដ្ឋាន Anfield នៅថ្ងៃអាទិត្យក៏ដោយ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ចំពោះ​ការ​រត់​យ៉ាង​ត្រចះ​ត្រចង់​របស់​ក្រុម Arsenal ទៅ​កាន់​កំពូលតារាង​គឺ​ជា​វិធី​ដែល​ពួក​គេ​បាន​បំបែក​គូ​ប្រជែង​របស់​ពួក​គេ​ដាច់​ពី​គ្នា។ គ្រាប់ស៊ុតបញ្ចូលទី៣១គ្រាប់ក្នុងការប្រកួតលីកចំនួននៅដើមឆ្នាំ២០២៤ គឺបង្ហាញពីគុណភាពនៃការវាយលុករបស់ពួកគេ ខណៈដែលការបដិសេធរបស់ពួកគេក្នុងការបង្ហាញក្តីសង្ឃឹមក្នុងការលើកពាននៅរដូវកាលនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖