ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនក្មេងស្ទាវ១២នាក់ពេលឃើញកងកម្លាំងបើកម៉ូតូរត់ទៅបុកសមត្ថកិច្ចម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើកម៉ូតូប្រដេញរហូតទៅបុកមន្រ្តីនគបាលម្នាក់នៅម្តុំមុខព្រះបរមរាជវាំងបណ្តាលឲ្យរងរបួសធ្ងន់ ហើយពួកគេបន្តជិះរត់គេចទៅមុខ។

ហេតុការណ៍នេះបង្កឧ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្បែរវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ព្រំប្រទល់ជាប់នឹងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុដោយកម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតតាមភូមិសាស្រ្តនានា នៅក្នុងរាជធានីភ្នំពេញ រួចក៏មកប្រចាំការនៅគោលដៅក្បែរវិមានឯករាជ្យ។ ក្រោយមកក៏មានក្រុមក្មេងស្ទាវមួយក្រុម បានជិះម៉ូតូប្រមូលផ្តុំគ្នាជាច្រើនគ្រឿងពេលជិះមកដល់ក្បែរវិមានឯករាជ្យ ស្រាប់តែឃើញសមត្ថកិច្ចពួកគេភ័យនាំគ្នាបើកម៉ូតូរត់គេច ពេលនោះដែរសមត្ថកិច្ចក៏មានការសង្ស័យជិះប្រដេញតាមពីក្រោយ ចេញពីម្ដុំវិមានឯករាជ្យឆ្ពោះទៅតាមចន្លោះផ្លូវមុខព្រះបរមរាជវាំង ធ្វើឲ្យក្មេងស្ទាវទាំងនោះជ្រុលទៅបុកមន្ត្រីនគរបាលម្នាក់ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ហើយពួកក្មេងស្ទាវទាំងនោះនៅមិនព្រមឈប់បានបន្តល្បឿនជិះរត់រហូតតាមឃាត់បានជាច្រើននាក់នៅខណ្ឌដូនពេញ ចំណែកឯបក្ខពួកជាច្រើននាក់ទៀតនៅតែបន្តជិះរត់កាត់តាមផ្លូវជាតិលេខ៤ ទៅដល់ខណ្ឌកំបូល ទើបសមត្ថកិច្ចឃាត់បាន។

បន្ទាប់ពីឃាត់បានក្មេងស្ទាវ១២នាក់ សមត្ថកិច្ចយើងបាននាំខ្លួនពួកគេយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត និងចាត់ការទៅតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖