ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការតវ៉ាពីប្រជាពលរដ្ឋករណីក្រុមហ៊ុនចិននាំគ្នាធ្វើរបងចូលក្នុងអូរផ្នែកខាងលើសណ្តស្ទឹងព្រែកត្នោត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនចិនមួយបាននាំគ្នាធ្វើរបងចូលក្នុងអូរផ្នែកខាងលើនៃសណ្តស្ទឹងព្រែកត្នោត ត្រង់ចំណុចអូរធម្មជាតិខាងលិចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយពលរដ្ឋស្នើឲ្យលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺជួយពិនិត្យមើល។

ប្រជាពលរដ្ឋបានសម្តែងនូវការព្រួយបារម្ភនៅរដូវស្សាខាងមុខនេះដីស្រែចម្ការរបស់ពួកគាត់ប្រាកដណាស់ច្បាស់ជាលិចលង់ដោយសារជំនន់ទឹកភ្លៀងមិនខានបើសិនជាអាជ្ញាធរឬជំនាញមិនមានចំណាត់ការ។

ពួកគាត់លើកឡើងខាងលើនេះបន្ទាប់ពីក្រុមហ៊ុនចិនមួយបានធ្វើរបងចូលតាមបណ្តោយក្នុងអូរនិងចំណីអូររាប់រយម៉ែត្រ ទើបនៅព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២៤នេះពួកគាត់បាននាំគ្នាសំណូមពរទៅលោកញ៉ាញ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺជួយចាត់មន្ត្រីជំនាញចុះជួយអន្តរាគមន៍ដល់ពួកគាត់ផង ព្រោះសព្វថ្ងៃនេះខាងក្រុមហ៊ុនចិនខាងលើសម្រុកដឹកអាចម៍ដីចាក់ជិតដល់របងដែលធ្វើតាមបណ្តោយក្នុងអូរនោះហើយ។

ក្រោយការលើកឡើងនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្រុមអ្នកយកព័ត៌មានខេត្តបានទំនាក់ទំនងទៅលោកញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺតាមទូរស័ព្ទនៅរសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០២៤នេះ លោកថាចាំលោកឲ្យជំនាញចុះទៅពិនិត្យមើល  ។

បើសិនទៅឃើញដូចបងប្អូនចោទប្រកាន់ខាងលើមែន មន្ត្រីជំនាញនឹងធ្វើតាមច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖