ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ស្អែកនេះ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។ 

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកា ស.ស.យ.ក. សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រព្រឹត្តទៅនាព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន កិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។

ពិធីនេះនឹងមានវត្តមានចូលរួមពី ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ព្រមទាំងភ្ញៀវកិត្តិយស សរុបចំនួន ៧៦០រូប ផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សមាជិក សមាជិកា ស.ស.យ.ក. សាធារណជន និងអ្នកសារព័ត៌មាន ជ្រាបជាព័ត៌មាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មានតាមរយៈលេខទូរស័ព្ទ៖ ០១០ ៣៦២ ៣៩០ ឬ ០៩៦ ៤៥៣ ៥៤៤៥ ៕

ដោយ ៖ សិលា


ចែករំលែក៖