ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនប្រសិទ្ធភាពក្នងវិស័យយុត្តិធម៌នៅកម្ពុជា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំសំខាន់មួយនៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីត្រៀមរៀបចំមហាសន្និបាតនៃវិស័យយុត្តិធម៌ជាតិ ដែលជាវាយតម្លៃលទ្ធផលឆ្នាំ២០២៣ និងកំណត់ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៤។
ដោយបានប្រមូលផ្តុំធាតុចូលនៃការរៀបចំរបៀបវារៈនិងទិន្នន័យសំខាន់ៗពីស្ថាប័នពាក់ព័ន្ធសម្រាប់ការត្រៀមរៀបចំមហាសន្និបាតនៃវិស័យយុត្តិធម៌ កិច្ចប្រជុំនេះបានដើរតួជាវេទិកាសម្រាប់ការពិភាក្សាដ៏ទូលំទូលាយដើម្បីកំណត់នូវប្រធានបទសំខាន់ៗសម្រាប់យកទៅពិភាក្សាក្នុងមហាសន្និបាត ពិសេសការដាក់ចេញនូវសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតឆ្នាំ២០២៤នេះ ដែលត្រូវបានរំពឹងថាជាប្រវត្តិសាស្ត្រថ្មីនៃវិស័យយុត្តិធម៌នៅកម្ពុជា។
DPM Keut Rith Leads Meeting to Oversee Progress of Justice General Assembly
Phnom Penh: In a bid to enhance the operational efficiency of Cambodia’s justice sector, Mr. Keut Rith, the Deputy Prime Minister and Minister of Justice, presided over a crucial gathering on Tuesday, March 12, 2024, aimed at steering preparations for the Justice General Assembly. The meeting’s agenda entailed evaluating the outcomes of 2023 and charting the strategic course for 2024.
Convening to gather insights and pivotal data from pertinent institutions for the forthcoming Justice General Assembly, the session served as a platform for comprehensive dialogue, identifying key themes for the upcoming Special General Assembly. The unveiling of the draft resolutions for the 2024 General Assembly heralds a significant milestone expected to shape a new chapter in Cambodia’s justice sector history. ៕
Credit ៖ Meakara Chan Em