ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញធ្វើបទបង្ហាញក្រោមប្រធានបទ «កម្ពុជាក្នុងយុគសម័យបរិវត្តកម្មឌីជីថលនិងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ»

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មាការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន និងជាអនុប្រធានទី១នៃ ណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើបទបង្ហាញក្រោមប្រធានបទ «កម្ពុជាក្នុងយុគសម័យបរិវត្តកម្មឌីជីថលនិងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ» ក្នុងសិក្ខាសាលាទូទាំងប្រទេសស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ» នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤  នៅទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ។ 

សូមបញ្ជាក់ថា ៖ តាមរយៈបទបង្ហាញរបស់  លោករដ្ឋមន្រ្តី សិក្ខាកាមប្រមាណជា៣៥០នាក់ ដែលជាអ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-ស្រុក បានស្វែងយល់ពីទិដ្ឋភាពនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មានក្នុងយុគសម័យបរិវត្តកម្មឌីជីថល ស្វែងយល់ពីព័ត៌មានក្លែងក្លាយ (ប្រភេពនៃព័ត៌មានក្លែងក្លាយ ផលវិបាកលើគ្រប់ទិដ្ឋភាពទាំងអស់នៃព័ត៌មានក្លែងក្លាយ) និង យន្តការទប់ស្កាត់ បង្ការ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា។  

ករណីមួយទៀត លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ម៉េង ហុង អគ្គនាយក ប.ស.ស ស្តីទី ព្រមទាំងមន្ត្រីរាជការក្រសួងព័ត៌មានជាច្រើនរូប នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ៕

ដោយ ៖ សិលា


ចែករំលែក៖