ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរការនៃកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ថ្ងៃទី០១ ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានបញ្ចប់ទៅដោយរលូន និងប្រកបដោយលទ្ធផលផ្លែផ្កា

ចែករំលែក៖

ភ្នំពេញ ៖ ដំណើរការនៃកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ថ្ងៃទី០១ ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានបញ្ចប់ទៅដោយរលូន និងប្រកបដោយលទ្ធផលផ្លែផ្កា។ តាមរយៈកិច្ចប្រជុំនាឱកាសនេះ អង្គប្រជុំបានធ្វើការរាយការណ៍អំពីរបាយការណ៍សង្ខេបនៃសកម្មភាព ស.ស.យ.ក. ដែលសម្រេចបាននារយៈកាលកន្លងមក និងមានបទអន្តរាគមន៍យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃអង្គប្រជុំ រួមទាំងភាពជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែមសមាជិកសមាជិកគណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ និងអនុប្រធាន ស.ស.យ.ក. ផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកប្រធាន ហ៊ុន ម៉ានី បានមានប្រសាសន៍ផ្ដាំផ្ញើដល់ឯកឧត្តម លោកជំទាវ ដែលត្រូវបានតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ ស.ស.យ.ក. គ្រប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់អនុវត្តការងារស្របតាមបេសកកម្មរបស់ ស.ស.យ.ក. និងស្របតាមការវិវត្តថ្មីៗ ដើម្បីបម្រើជាឧត្តមប្រយោជន៍ដល់សង្គម។

សូមជម្រាបថា ៖ កម្មវិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ស.ស.យ.ក. នៅសាលសន្និសីទ សណ្ឋាគារសុខាភ្នំពេញ ៕

ដោយ ៖ សិលា


ចែករំលែក៖