អ្នកចាត់ការក្លិប Lazio លោក Maurizio Sarri បានលាលែងពីតំណែងហើយ បន្ទាប់ពីបរាជ័យជាលើកទី៥ ក្នុងចំណោមការប្រកួតចំនួន៦គ្រប់ការប្រកួតទាំងអស់។
ការបរាជ័យក្នុងផ្ទះខ្លួនឯង ២–១ កាលពីថ្ងៃចន្ទដោយក្រុម Udinese បានធ្វើឱ្យក្រុម Lazio ឈរនៅលេខរៀងទី៩ ក្នុងក្របខ័ណ្ឌ Serie A មាន៧ពិន្ទុពីកន្លែងប្រកួតវគ្គជម្រុះចុងក្រោយរបស់ទ្វីបអឺរ៉ុប។ ក្រុមនេះត្រូវបានទម្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនដោយក្រុម Bayern Munich ។
លោក Sarri វ័យ៦៥ឆ្នាំបានចូលរួមជាមួយ Lazio ក្នុងឆ្នាំ២០២១ ហើយបាននាំក្រុមនេះទៅកាន់ចំណាត់ថ្នាក់លេខ២នៅ Serie A កាលពីរដូវកាលមុន ដែលជាការបញ្ចប់ក្នុងលីកល្អបំផុតរបស់ពួកគេចាប់តាំងពីពួកគេបានឈ្នះពានរង្វាន់ក្នុងឆ្នាំ១៩៩៩–២០០០។ ជំនួយការគ្រូបង្វឹកលោក Giovanni Martusciello ត្រូវបានដាក់ឱ្យទទួលបន្ទុកដឹកនាំក្រុមបណ្តោះអាសន្ន។
ក្លិប Lazio នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុមបាតតារាង Frosinone នៅថ្ងៃសៅរ៍នេះ។ បន្ទាប់មកពួកគេត្រូវប៉ះ Juventus ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Italian Cup នៅខែក្រោយ។
លោក Sarri បានចំណាយពេលមួយរដូវកាលនៅ Chelsea ក្នុងរដូវកាល២០១៨–២០១៩ នៅពេលដែលគាត់បានឈ្នះពានរង្វាន់ Europa League បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុង Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ League Cup ។
មុនពេលចូលរួមជាមួយ Chelsea គាត់បានដឹកនាំក្លិបកំណើត Napoli ឱ្យទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងរយៈពេល៣ឆ្នាំ ហើយត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅនៃក្របខ័ណ្ឌ Serie A ក្នុងឆ្នាំ២០១៦–២០១៧។ គាត់បានដឹកនាំក្រុមឲ្យឈ្នះពានជាមួយ Juventus ក្នុងឆ្នាំ២០១៩–២០២០ផងដែរ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)