ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់មុខតំណែងទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ សរុបចំនួន៤១នាក់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យ ចំនួន២ផ្សេងគ្នា ដែលទើប​ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ​ បានបង្ហាញ​អំពីការ​បញ្ចប់មុខតំណែង ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ សរុបចំនួន៤១នាក់។ 

ជាក់ស្ដែង​នៅក្នុង​យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ, ទីប្រឹក្សាដែលត្រូវបានបញ្ចប់មុខតំណែង ដែលមានឋានៈស្មើចាប់ពីអគ្គនាយក ដល់រដ្ឋលេខាធិការ ចំនួន១៦នាក់។ 

ដោយឡែក អនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត វិញ ទីប្រឹក្សា និងជំនួយការ ដែលត្រូវបញ្ចប់មុខតំណែងមានឋានៈស្មើចាប់ពីប្រធាននាយកដ្ឋាន ដល់អគ្គនាយករង ចំនួន២៥នាក់។

សូមអានព័ត៌មានលម្អិតនៅក្នុង​ព្រះរាជក្រឹត្យ និងអនុក្រឹត្យស្ដីពីការបញ្ចប់មុខតំណែង​ ដូចខាងក្រោម​៖


ចែករំលែក៖