ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយមានការផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានាផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ នឹងពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១៖ សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨
២៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២៥-២០២៧។
៣៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
គួរបញ្ជាក់ថា កិច្ចប្រជុំក៏នឹងពិភាក្សាលើបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធនឹងកិច្ចការដឹកនាំរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ៕
ដោយ៖ តារា