ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង”

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង” និងបង្ហាញមុខក្រុមការងារគណបក្សចុះមូលដ្ឋានឲ្យប្រជាពលរដ្ឋបានដឹង និងស្គាល់ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ នៅគណៈកម្មាធិការគណបក្សស្រុកស្អាង។ 

លោកប្រធាន បានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារគណបក្សទាំងអស់ សូមបន្តបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរមា ហើយត្រូវបន្តដំណើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាយើងបន្តទៀត ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនទាំងក្នុងអាណត្តិទី៧ ក៏ដូចជាអាណត្តិជាបន្តបន្ទាប់ទៀតផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖