ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីលោកថាក់ ស៊ីន ដែលជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (ហៅអ៊ុង អ៉ីង) ប្រធានគណបក្សតឿថៃ ដែលជាកូនស្រីរបស់ លោក ថាក់ ស៊ីន ចូលជួបសម្តែងការគួរសម​ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។ 

លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១៨ និង១៩ ខែមីនា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ហៅ អ៊ុង អ៉ីង មានកម្មវិធីជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕

ដោយ៖ តារា


ចែករំលែក៖