ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ខណៈកម្លាំងសមត្ថកិច្ចជំនាញ រកឃើញយានយន្តល្មើសចំនួន ២៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៣០គ្រឿង, រថយន្តធំ ០០គ្រឿង, រថយន្តតូច ១៣៤គ្រឿង និងម៉ូតូ ១៩៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៦០គ្រឿង រថយន្តធំ ០០គ្រឿង រថយន្តតូច ៦៤គ្រឿង និងម៉ូតូចំនួន ១៩៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៨ថ្ងៃ ពីថ្ងៃទី១-១៨ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៨,៨៥៣គ្រឿង រថយន្តធំ ៣២៦គ្រឿង រថយន្តតូច ២,៣៤១គ្រឿង ម៉ូតូ ៦,១៨៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៧៩៤គ្រឿង, រថយន្តធំ ១០៤គ្រឿង, រថយន្តតូច ១,៤៦១គ្រឿង និងម៉ូតូ ៥,២២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា