ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៤៤នាក់​ នឌលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណីទូទាំងប្រទេសថ្ងៃទី១៨ មីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៤ នាក់ (ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន៖ជួញដូរ ១ករណី ឃាត់ ៦នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៣នាក់(ស្រី ៣នាក់)​ និងប្រើប្រាស់ ៧ករណី ឃាត់ ១៥នាក់(ស្រី ១នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមីនា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ១១៧,១៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១០អង្គភាព

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៨,០៤ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកIce ១,៨៦ក្រាម។

*៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២៣ក្រាម។

*៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,០៨ក្រាម។

*៦ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ០,៩២ក្រាម។

*៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៦ក្រាម។

*៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,២០ក្រាម។

*៩ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,២៥ក្រាម។

*១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៦ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត-រាជធានី ២អង្គភាព

*១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៩៧,៣៦ក្រាម។

*២ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៧៣ក្រាម៕

ដោយ៖ តារា​


ចែករំលែក៖