ព័ត៌មានទាន់ហេតុការណ៍៖

ចាប់​ខ្លួនបុរសម្នាក់​បន្ទាប់​ពី​មាន​ការ​ស្រែកជេរប្រមាថអំឡុង​ការ​ប្រកួត FA Cup រវាង Manchester United នឹង Liverpool

ចែករំលែក៖

ប៉ូលិGreater Manchester បានចាប់ខ្លួនមនុស្សម្នាក់ បន្ទាប់ពីមានការចោទប្រកាន់ថា បានស្រែកជេរប្រមាថក្នុងអំឡុងពេលការប្រកួត FA Cup វគ្គ/ផ្តាច់ព្រ័ត្ររវាងក្រុមបិសាចក្រហម Manchester United នឹក្រុមហង្សក្រហម Liverpool

បទ​ចម្រៀង​ប្រមាថពីការរើសអើង​ត្រូវ​បាន​គេ​ចោទ​ថា​ បាន​ឮ​អំឡុង​ពេល Man Utd ឈ្នះ​ក្នុង​ម៉ោង​បន្ថែម លើ​គូ​ប្រជែង​របស់​ពួក​គេ​នៅ Old Trafford កាល​ពី​ថ្ងៃ​អាទិត្យ។

ប៉ូលិសបាននិយាយថា “យើងទាំងអស់គ្នាធ្លាប់ស្គាល់អ្នកគាំទ្រដែលតិះដៀលគូប្រជែងរបស់ពួកគេ ប៉ុន្តែជាទូទៅនេះត្រូវបានធ្វើដោយស្មើភាព និងគ្មានការប្រមាថ។ ឧប្បត្តិហេតុថ្ងៃនេះបានឆ្លងកាត់នូវបន្ទាត់នៃអ្វីដែលមិនអាចទទួលយកបាន” ។

សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា “ឧប្បត្តិហេតុនៃការស្រែកប្រមាថនឹងមិនត្រូវបានអត់ឱនទេ ហើយនឹងត្រូវបានដោះស្រាយយ៉ាងតម្លាភាព។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្លិបទាំងពីរដើម្បីកំណត់អត្តសញ្ញាណនរណាម្នាក់ដែលទទួលខុសត្រូវចំពោះការប្រព្រឹត្តបទល្មើសក្នុងអំឡុងពេលព្រឹត្តិការណ៍” ។

ជាមួយគ្នានេះស្ថាប័នបាល់ទាត់អង់គ្លេស FA ក៏បានថ្កោលទោសយ៉ាងខ្លាំងនូវការស្រែកជេរប្រមាថ បំពាន និងការរើសអើងណាមួយនៅក្នុងកីឡដ្ឋានបាល់ទាត់ ហើយអះអាងថា ខ្លួននឹងទាក់ទងជាមួយប៉ូលិGreater Manchester ស្ថាប័នមួយនេះបានបន្ថែមថា “យើងប្តេជ្ញាចិត្តដើម្បីលុបបំបាត់អាកប្បកិរិយានេះវាមិនអាចទទួលយកបានទាំងស្រុង ហើយអាចមានផលប៉ះពាល់យូរអង្វែង និងខូចខាតដល់មនុស្ស និងសហគមន៍នៅក្នុងហ្គេមរបស់យើង។ យើងត្រូវតែបញ្ឈប់ ហើយយើងគាំទ្រក្លិបណាមួយ និងអ្នកគាំទ្ររបស់ពួកគេដែលព្យាយាមលុបបំបាត់ចេញពីវិស័យបាល់ទាត់ទាំងមូល

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖