ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ច ប្រជុំស្ដាប់បទបង្ហាញ ស្តីពីទីតាំងឈរជើងកងទ័ព និងតំបន់ប្រវត្តិសាស្ត្រយោធានៅតាមភូមិសាស្ត្ររបស់យោធ ភូមិភាគទាំង៦និងបណ្ដាកងឯកភាពរបស់កងយោធ ពលខេមរភូមិន្ទឈរជើងនៅទូទាំងប្រទេសដើម្បត្រៀម លក្ខណៈសម្បត្តិចុះពិនិត្យមើលភូមិសាស្ត្រនិងជួបសំណេះសំណាលសាកសួរសុខទុក្ខ ពិនិត្យមើលអំពីជីវភាពរស់នៅរបស់កងទ័ព ដែលបច្ចុប្បន្នកំពុងឈរ ជើងការពារមរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខ ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺចង់ដឹងអំពីភាពជាក់លាក់និងវឌ្ឍនភាពនៃការរស់នៅរបស់កងទ័ពក្នុងដំណាក់កាលថ្មីនេះ ថាតើមានជីវភាពរស់នៅល្អប្រសើរឬយ៉ាងណានោះ ។ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ចង់ពិនិត្យមើលផងដែរអំពីភាពរីកចម្រើន និងបញ្ហាប្រឈមនានាពាក់ព័ន្ធនិងកង្វះខាតនានា ទាំងសម្ភារៈបរិក្ខារយោធា របៀបរបបផ្គត់ផ្គង់អាហារ និងជីវភាពរស់នៅរបស់កងទ័ពនាពេលបច្ចុប្បន្ននេះ ថាតើមានការរស់នៅល្អប្រសើរ ឬក៏ជួបនៅបញ្ហាប្រឈមនានាណាមួយដើម្បីយើងពិនិត្យ និងដោះ ស្រាយទៅតាមភាពជាក់ស្ដែង។
បទបង្ហាញអំពីទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធ និងបទបង្ហាញអំពីទីតាំងប្រវត្តិសាស្ត្រយោធាតាមទិសនីមួយៗ សម្រាប់ដំណើរចុះពិនិត្យមើលភូមិសាស្រ្ត និងជួបសំណេះសំណាលសួរសុខទុក្ខយោធិនតាមទិសយោធភូមិភាគនីមួយៗ ចាប់តាំងពីទិសយោធភូមិភាគទី ១,២,៣,៤,៥ និងទិសយោធភូមិភាគពិសេស។ ពិសេសបណ្ដាទីតាំងឈរជើងនិងតំបន់ប្រវត្តិសាស្ត្រយោធា ដែលបង្ហាញដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គ នាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដែលក្នុងបទបង្ហាញនេះ បានបង្ហាញយ៉ាងជាក់លាក់អំពីគោលដៅសម្រាប់ដំណើរទស្សនកិច្ចពិនិត្យទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធ និងគោលដៅសម្រាប់ជួបសំណេះសំណាលចុះសាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈ ប្រតិភូទៅកាន់គ្រប់គោលដៅទីតាំងឈរជើងរបស់កង កម្លាំងប្រដាប់អាវុធ និងការរៀបចំនូវវត្ថុអនុស្សាវរីយ៍សម្រាប់ដំណើរចុះសាកសួរសុខទុក្ខកងទ័ពតាមបណ្ដោយព្រំដែន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរកំពុងត្រៀមលក្ខណៈសម្បត្តិ ប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ។
នាយឧត្តមសេនីយ៍ ទៀ សីហា ផ្ដល់សិទ្ធិដល់នាយឧត្តម សេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិ ការចម្រុះនៃកងយោធពលខេមរភូមិន្ទ នាយឧត្តម សេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារនជាតិ និងជានាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងជំនាញពិភាក្សាកំណត់មពេលវេលាឲ្យបានជាក់លាក់ដើម្បីប្រតិភូបានចុះពិនិត្យ និងជួបសំណេះសំណាលសាកសួរសុខទុក្ខដល់បងប្អូនយោធិនដោយផ្ទាល់ ទៅតាមការគ្រោងទុក ។
ទន្ទឹមនឹងនោះដែរឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ថា យើងនឹងទៅដល់ដោយផ្ទាល់គ្រប់បណ្ដាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដើម្បីចង់ដឹងអំពីជីវភាពរស់នៅរបស់បងប្អូន និងក៏ចង់ពិនិត្យមើលផងដែរអំពីវឌ្ឍនភាពនៃការរីកចម្រើនរបស់កង យោធពលខេមរភូមិន្ទក្នុងដំណាក់កាលថ្មីនេះ ៕
ដោយ៖ សូរិយា