ភ្នំពេញ ៖ នៅថ្ងៃខួបអាពាហ៍ពិពាហ៍ដ៏មានន័យនេះ បងសូមបញ្ជាក់ថា ការរៀបមង្គលការជាមួយអូនគឺដូចជាការរកឃើញផ្ទះដែលបងត្រូវរស់នៅជានិរន្តរ៍ និងជាជម្រកនៃសេចក្តីសុខរបស់បង។ អូនផ្តល់ភាពកក់ក្តៅដល់បងជានិច្ច ដែលធ្វើឱ្យដំណើរជីវិតរបស់យើងប្រកបដោយភាពសុខសាន្ត និងសុវត្ថិភាពគ្រប់ពេល។ នេះជាការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រម្លឹកអំពី ខួប អាពាហ៍ពិពាហ៍។
អ្នកឧកញ៉ាបន្តថា ៖ តាំងពីពេលចាប់ផ្តើមថ្ងៃដ៏ស្រស់បំព្រងនៃអាពាហ៍ពិពាហ៍របស់យើង រហូតដល់យើងចែលរំលែកសំណើចនៃភាពរីករាយជាមួយគ្នា សុភមង្គលដែលយើងមានអារម្មណ៍ថាទទួលបានតាំងពីដើមដំបូងមក កាន់តែស៊ីជម្រៅជាមួយនឹងពេលវេលាដែលកន្លងផុតទៅ។ នៅក្នុងជម្រកក្តីស្នេហ៍ ការរស់នៅរបស់យើងពោរពេញដោយភាពកក់ក្តៅ និងទាក់ទាញ ដែលអ្នកដទៃប្រាថ្នាចង់បង្កើតឱ្យមាន។
អ្នកឧកញ៉ា បានលើកពាក្យយ៉ាងផ្អែមល្ហែមថា ៖ អូន ចំណាន នៅក្នុងភាសាស្នេហា ទង្វើរបស់អូនពិតជាស្តែងច្បាស់ច្រើនជាងពាក្យថាស្រទ្បាញ់ ដោយអូនបានធ្វើច្រើនជាងនិយាយ។ អូនគឺជាធាតុសំខាន់ដែលផ្តល់នូវភាពរលូនដល់ដំណើរជីវិតរបស់យើង។ ភ័ព្វព្រេងវាសនាបាននាំយើងមករស់នៅជាមួយគ្នា ហើយជោគវាសនាបានធ្វើឱ្យការរួមរស់របស់យើងកាន់តែរឹងរាំ។ អូនគឺជាគ្រឹះដ៏ស្ថិតស្ថេរនៅកណ្ដាលព្យុះជីវិតដែលពោរពេញដោយភាពផ្លាស់ប្តូរ។
លោកថា ៖ ថ្ងៃនេះ យើងអបអរមិនត្រឹមតែអ្វីដែលយើងបង្កើតប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អបអរភាពរីករាយក្នុងការរស់នៅផ្ទះជាមួយគ្នាជារៀងរហូត។ ដូចគតិបណ្ឌិតមួយពោលថា៖ “ស្នេហាមិនមែនគ្រាន់តែការសម្លឹងមុខគ្នានោះទេ ស្នេហាពិតគឺមានដៃគូដែលសម្លឹងមើលទៅមុខក្នុងទិសដៅដូចគ្នា”។
ដំណើរជីវិតរបស់យើងនៅតែជាសក្ខីភាពចំពោះការសម្រេចចិត្តដ៏ល្អបំផុតដែលយើងបានធ្វើ ពោលគឺការចាប់ដៃកសាងជីវិតជាមួយគ្នា និងបង្កើតផ្ទះមួយដែលពោរពេញដោយក្តីស្រឡាញ់។
ជូនចំពោះភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ ដែលជាម្តាយរបស់កូនៗយើង និងជាដៃគូជីវិតរបស់ខ្ញុំ ក្តីស្នេហ៍របស់បងចំពោះអូនគឺលើសពីពាក្យសម្តី។ រីករាយខួបអាពាហ៍ពិពាហ៍ អូន ចំណាន! សូមអបអរសាទរភាពសុខសាន្ត និងភាពសប្បាយរីករាយដែលយើងផ្តល់ឱ្យគ្នាជាមួយកូនៗជារៀងរហូតនៅផ្ទះរបស់យើង៕
ដោយ ៖ សិលា