ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៤៧នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣ (GS3-F15) ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) កៀកបង្គោលភ្លើងបំភ្លឺសាធារណៈ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖
(១)សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
(២) សង្កាត់ទឹកថ្លា សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
(៣) សង្កាត់បឹងកក់ទី១ និង២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១:៣០នាទីព្រឹក។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។
សូមអរគុណ ៕
ដោយ ៖ សិលា