រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានថា ការរស់រានមានជីវិតរបស់អ៊ុយក្រែនគឺស្ថិតក្នុងហានិភ័យ ហើយបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះទីក្រុងគៀវ បើទោះបីជាមូលដ្ឋានវ៉ាស៊ីនតោនបានអស់ថវិកាដើម្បីបន្តផ្តល់ឧបករណ៍យោធាសម្រាប់ប្រទេសនេះក្នុងជម្លោះជាមួយរុស្ស៊ីក៏ដោយ។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅពេលដែលលោក Austin ធ្វើជាប្រធានកិច្ចប្រជុំប្រចាំខែនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ រួមជាមួយនឹងសម្ព័ន្ធមិត្តប្រហែល 50 ដែលគាំទ្រអ៊ុយក្រែន។
លោក Austin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី 19 ខែមីនាថា “បច្ចុប្បន្នការរស់រានមានជីវិតរបស់អ៊ុយក្រែនស្ថិតក្នុងគ្រោះថ្នាក់ ហើយសន្តិសុខរបស់អាមេរិកគឺស្ថិតនៅក្នុងគ្រោះថ្នាក់” ។
“ថ្ងៃនេះ ខ្ញុំចាកចេញពីទីនេះ ដោយប្តេជ្ញាបន្តរក្សាការគាំទ្រផ្នែកសន្តិសុខនិងគ្រាប់រំសេវរបស់អាមេរិក ហើយវាជាបញ្ហានៃការរស់រានមានជីវិតនិងអធិបតេយ្យភាពសម្រាប់អ៊ុយក្រែន ហើយវាក៏ជាបញ្ហាកិត្តិយសនិងសន្តិសុខសម្រាប់សហរដ្ឋអាមេរិកផងដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអាមេរិកមិនបាននិយាយថា តើទីក្រុងវ៉ាស៊ីនតោននឹងគាំទ្រអ៊ុយក្រែនដោយរបៀបណាទេ ក្នុងបរិបទដែលកញ្ចប់ជំនួយបន្ថែមដែលស្នើឡើងដោយសេតវិមាននៅតែត្រូវបានរារាំងនៅក្នុងសភាតំណាងរាស្រ្ត។
កង្វះខាតលុយកាក់និងសព្វាវុធកំពុងជះឥទ្ធិពលដល់ស្ថានភាពនៅសមរភូមិអ៊ុយក្រែន ខណៈដែលកងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយប្រហាររបស់ខ្លួន ខណៈដែលកងទ័ពអ៊ុយក្រែនព្យាយាមគ្រប់គ្រងដោយធនធានមានកម្រិត៕ ដោយ៖ ធីរីណា
(រូបថត៖ Reuters )