ព័ត៌មានទាន់ហេតុការណ៍៖

តារា​សម្ដែង​ប៊ូ​លី​វូ​ត លោក​ធ្លាប់​បាន​សម្ដែង​ដើរតួ​ជា «​ព្រះពុទ្ធ​»លើក​ទី​១ របស់​គាត់ វត្តមាន​លើក​ទី​១ នៅ​លើ​ទឹកដី​កម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ តារា​សម្ដែង​ប៊ូ​លី​វូ​ត លោក​ធ្លាប់​បាន​សម្ដែង​ដើរតួ​ជា «​ព្រះពុទ្ធ​»លើក​ទី​១ របស់​គាត់ វត្តមាន​លើក​ទី​១ នៅ​លើ​ទឹកដី​កម្ពុជា ។ នេះបើយោងប្រភពពី ៖ វត្តរាជបូណ៌ ក្រុងសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ 

សូមបញ្ជាក់ថា ៖ លោក Gagan Malik (​ហ្គា​ហ្កា​ន ម៉ា​លី​ក​) ជា​តារា​សម្ដែង​ប៊ូ​លី​វូ​ត លោក​ធ្លាប់​បាន​សម្ដែង​ដើរតួ​ជា «​ព្រះពុទ្ធ​» ។ ការ​មក​ដល់​ប្រទេស​កម្ពុជា​យើង គឺជា​លើក​ទី​១ របស់​គាត់ វត្តមាន​លើក​ទី​១ នៅ​លើ​ទឹកដី​កម្ពុជា លោក Gagan Malik និង​ក្រុមការងារ បាន​អញ្ជើញ​មក​ខេត្តសៀមរាប ដើម្បី​ទស្សនា​ប្រាសាទអង្គរវត្ត និង​បាន​អញ្ជើញ​ចូល​មក​វត្ត​រាជ​បូ​ណ៌ ក្រាបថ្វាយបង្គំ សម្ដេច  ព្រះព្រហ្ម​រតន​មុនី សិរី​សុ​វ​ណ្ណោ ពិន សែ​ម ដើម្បី​សម្ដែង​នូវ​ការ​គោរព និង​ការ​គួរសម​ដែល​លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា​យើង ។

សូមជម្រាបថា ៖ កម្ពុជាជាទឹកដីសុវណ្ណភូមិ ជាពិសេសខេត្តសៀមរាប ជាខេត្តតំបន់ទេសចរណ៍ ដ៏មានឥទ្ធិពល តាមរយះ ប្រាសាទអង្គរវត្ត មានភាពល្បីល្បាញ លើសកលលោក និងប្រាសាទរាប់ពាន់ ដែលបុព្វបុរសខ្មែរជំនាន់បានកសាង ចារិក ទុកជាកេរដំណែលដ៏មានតម្លៃរបស់ជាតិ ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា៖ ព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈវត្ថុដ៏មហស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសម័យកាលដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ។  ប្រាសាទអង្គរវត្ត គឺជាសំណង់ស្ថាបត្យកម្មគ្មានពីរលើលោក និងជាសំណង់ស្ថាបត្យកម្មបែបហិណ្ឌូដែលធំជាងគេលើពិភពលោក ដែលបានបង្ហាញអំពីស្នាដៃដ៏ល្អល្អះ រចនាប្ម័ថឥតខ្ចោះ និងជានិមិត្តរូបនៃអត្តសញ្ញាណរបស់កម្ពុជា ។ ប្រាសាទអង្គរវត្ត នៅតែបន្តជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និងលើសកលលោក ដែលពោរពេញដោយភាពអស្ចារ្យ ដោយនាខែមីនានេះ នឹងមានព្រឹត្តិការណ៍អយនកាល ឬសមរាត្រី ( Equinox ) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ដោយព្រះអាទិត្យនឹងរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ។

សូមកោតសរសើរដល់ផលិតករ ដែលបានផលិតវីដេអូបង្ហាញពីភាពអស្ចារ្យនៃប្រាង្គប្រាសាទអង្គរវត្ត ដោយប្រៀបបាននឹងឋានសួគ៌នាពេលព្រឹកព្រលឹម ៕

ដោយ ៖ សិលា


ចែករំលែក៖