រុស្ស៊ីបាននិយាយកាលពីថ្ងៃទី 20 ខែមីនាថា ទាហានរបស់ខ្លួនកំពុងរុញច្រានកងកម្លាំងអ៊ុយក្រែន ហើយថាទីក្រុងម៉ូស្គូនឹងពង្រឹងយោធារបស់ខ្លួនដោយបន្ថែមកងទ័ពចំនួនពីរកងពលធំ និង 30 កងពលតូច នៅចុងឆ្នាំនេះ។
រុស្ស៊ីគ្រប់គ្រងជិត 20% នៃទឹកអ៊ុយក្រែន ហើយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពបង្កើនបន្ថែមទៀតកាលពីខែមុន បន្ទាប់ពីទីក្រុងម៉ូស្គូបានដណ្តើមយកទីក្រុង Avdiivka នៅភាគខាងកើតអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រកាសថា “ទាហានរុស្ស៊ីបន្តបង្ខំសត្រូវចេញពីទីតាំង។ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី” ។
លោករដ្ឋមន្ត្រី Shoigu ក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងបន្ថែមកងទ័ពចំនួន 2កងពលធម និងកងពលតូចចំនួន 30 ។ យោងតាម Reuters មន្ត្រីចារកម្មលោកខាងលិចជឿថាជម្លោះរុស្ស៊ី-អ៊ុយក្រែនអាចឈានចូលដល់ចំណុចរបត់មួយ ខណៈដែលក្រុងគៀវត្រូវការអាវុធបន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីជៀសវាងការបរាជ័យបន្ថែមទៀត។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃទី 19 ខែមីនាថា ការរស់រានមានជីវិតរបស់អ៊ុយក្រែន កំពុងតែរងការគំរាមកំហែង។
យោងតាមគម្រោង Russia Matters នៃសាលា Harvard Kennedy (សហរដ្ឋអាមេរិក) បានឱ្យដឹងថា ចាប់តាំងពីចាប់ផ្តើមយុទ្ធនាការយោធាពិសេសក្នុងឆ្នាំ 2022 មក ប្រទេសរុស្ស៊ីបានគ្រប់គ្រងលើផ្ទៃដី 65,000 គីឡូម៉ែត្រការ៉េនៃទឹកដីអ៊ុយក្រែន៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )