ខេត្តកំពង់ស្ពឺ៖ ក្រសួងរ៉ែនិងថាមពលនិងចាត់វិធានការក្តៅចំពោះក្រុមគ្រឿងចក្រណាដែលធ្វើអាជីវកម្មទាំងគ្មានលិខិតអនុញ្ញាតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ គ្រាដែរកន្លងមកមានក្រុមគ្រឿងចក្រមួយក្រុមបានធ្វើសកម្មភាពអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត ហើយនៅតែគឃ្លើនជាមួយមន្ត្រីជំនាញជាច្រើនលើកច្រើនសារ។
បើតាមសម្តីលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែ ខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះថា ក្រសួងរ៉ែនិងថាមពលនិងចាត់មន្ត្រីជំនាញរបស់ក្រសួងដើម្បីសហការជួយមូលដ្ឋានបើកការស្រាវជ្រាវ ។
ជាមួយក្រុមគ្រឿងចក្រមួយក្រុមបានធ្វើអាជីវកម្មដឹកអាចម៍ដីនិងថ្មយកមកចាក់ក្នុងទីតាំងមួយកន្លែងស្ថិតក្នុងភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកថាកន្លងមកក្រុមគ្រឿងចក្រនេះលោកធ្លាប់បានធ្វើលិខិតផ្អាកសកម្មភាព២ដងរួចមកហើយតែពួកគាត់នៅតែបន្តធ្វើសកម្មភាពដដែល ។
លោក បានបន្តទៀតថា នៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤ខាងមុខនេះមន្ទីរនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញអធិការកិច្ចក្រសួង បើកកិច្ចប្រជុំនៅក្នុងមន្ទីរ រ៉ែនិងថាមពលដើម្បីឲ្យភាគគីខាងគ្រឿងកច្រយកឯកសារដែលពាក់ព័ន្ធនិងអាជីវកម្មយកមកពិនិត្យ ។
បើសិនជាខាងក្រុមគ្រឿងចក្រខាងលើនេះគ្មានលិខិតអនុញ្ញាតក្រសួងរ៉ែនិងថាមពលនិងចាត់វិធានការ តាមច្បាប់៕
ដោយ៖ ចន្ទ លីហ្សា