នាយករដ្ឋមន្ត្រីថៃលោក ស្រេតថា ថាវីស៊ីន បានប្រកាសថា លោកនឹងផ្អាកការធ្វើដំណើរទៅក្រៅប្រទេសក្នុងរយៈពេល២ខែខាងមុខ ដោយសារមានមតិថា លោកបានធ្វើដំណើរទៅក្រៅប្រទេសច្រើនពេកចាប់តាំងពីចូលកាន់តំណែងមក។
យោងតាមកាសែត Bangkok Post “ចាប់ពីថ្ងៃទី 14 ខែមីនាដល់ថ្ងៃទី 15 ខែឧសភាខ្ញុំនឹងមិនទៅបរទេសទេ ខ្ញុំទទួលស្គាល់មតិនិងកង្វល់របស់អ្នក ប៉ុន្តែខ្ញុំត្រូវបញ្ជាក់ថាការធ្វើដំណើរទៅក្រៅប្រទេសរបស់ខ្ញុំគឺជាប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រទេស។
ការអត្ថាធិប្បាយរបស់លោក ស្រេតថា ថាវីស៊ីន ត្រូវបានគេលើកឡើងថា ជាការឆ្លើយតបនឹងអត្ថបទរបស់អ្នកកាសែត Sorakol Adulyanont ដែលបានចុះផ្សាយក្នុងកាសែត Prachachart Thurakij។ អ្នកកាសែតនេះបានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលថៃ ឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាក្នុងស្រុក និងទៅទស្សនាស្ថានីយរថយន្តក្រុង Mor Chit និងពិនិត្យមើលសកម្មភាពពន្លត់អគ្គិភ័យនៅតំបន់ភាគខាងជើង ដែលជាកន្លែងបច្ចុប្បន្នរងផលប៉ះពាល់ដោយការបំពុលដោយធូលី។
លោក ស្រេតថា ថាវីស៊ីន ត្រូវបានមជ្ឈដ្ឋានជាច្រើនរិះគន់ថា លោកយល់ថា លោកមិនផ្តោតលើបញ្ហាបំពុលខ្យល់ក្នុងប្រទេសឡើយ ខណៈដែលលោកឧស្សាហ៍ធ្វើដំណើរទៅក្រៅប្រទេសដើម្បីរកស៊ី។
សមាជិកព្រឹទ្ធសភា Somchai Sawangkarn បាននិយាយថា “នាយករដ្ឋមន្ត្រីរបស់យើងត្រូវតែកាន់កំណត់ត្រាពិភពលោកសម្រាប់ការធ្វើដំណើរអាជីវកម្មបរទេសច្រើនបំផុតដោយប្រមុខរដ្ឋ។ សំណួរដ៏ធំបំផុតគឺថាតើលទ្ធផលនៅឯណា” ។
យោងតាមសារព័ត៌មាន Thai PBS World នាយករដ្ឋមន្ត្រី បានបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនការធ្វើដំណើរទៅបរទេសចាប់តាំងពីចូលកាន់តំណែងកាលពីខែកញ្ញាឆ្នាំមុន។ ក្នុងរយៈពេល 6 ខែ គាត់បានទៅ 16 ប្រទេស ដោយចំណាយពេល 52 ថ្ងៃ (ស្មើនឹង 30% នៃពេលវេលារបស់គាត់) ធ្វើការនៅបរទេស៕
ដោយ៖ ធីរីណា(រូបថត៖ meakong asean)