ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- ការវិនិយោគដើម្បីអភិវឌ្ឍន៍ប្រទេសធ្វើតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា = បើគ្រាន់តែវិនិយោគអភិវឌ្ឍន៍ប្រទេសដើរសួរប្រជាជនដូចអាអ្នកវិភាគរត់ចោលស្រុកទេ?

២- ការខ្ចីប្រាក់ពីបរទេសដើម្បីយកមកកសាងអភិវឌ្ឍន៍ប្រទេស = ស្របតាមតម្រូវការត្រូវការរបស់ប្រទេសជាតិនិងស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣តុលា៩១។

៣- គា វិសាល ថាខ្លួនជាម្ចាស់ទឹកដីកម្ពុជា = គឺជា១/១៧លាននាក់?

៤- វិទ្យុអាស៊ីសេរីនិងអ្នកវិភាគរត់ចោលស្រុកឈឺឆ្អាលនឹងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា = គឺជាគំនិតចង់រារាំងមិនចង់ឲ្យកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើន។

៥- ការសង្ស័យគឺជាសិទ្ធិសង្ស័យ = ឯការសម្រេចគឺជាសិទ្ធិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាអ្នកដឹកនាំប្រទេស។

៦- បំណុលបរទេសគឺជារឿងធម្មតាតែត្រូវមានតម្លាភាពក្នុងការគ្រប់គ្រងបំណុល = ដែលហៅថាមានតម្លាភាពគឺចង់ឲ្យគេដឹងគ្រប់គ្នា តើនរណាដែលត្រូវដឹង មិនមែនវិទ្យុអាស៊ីសេរីនិងអ្នកវិភាគទេ?

៧- កម្ពុជាស្វាគមន៍គ្រប់ប្រទេសចូលរួមការអភិវឌ្ឍន៍ប្រទេស ជាពិសេសបណ្តាប្រទសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីស = តែកុំដាក់លក្ខ័ណ្ឌដែលជាការរំលោភលើឯករាជ្យនិងអធិបតេយ្យកម្ពុជា?

៨- ការកសាងនិងអភិវឌ្ឍន៍ប្រទេសគឺដើម្បីបម្រើផលប្រយោជន៍ប្រជាជនកម្ពុជា = មិនមែនដើម្បីបម្រើផលប្រយោជន៍គណបក្សប្រជាជនកម្ពុជាដោយឡែកទេ គឺដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា?

៩- បើកសាងនិងអភិវឌ្ឍន៍ប្រទេសរីកចម្រើនគឺជាគុណសម្បត្តិនិងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា = បើជាស្នាដៃគណបក្សប្រជាជនកម្ពុជានាំឲ្យប្រជាជនកម្ពុជាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបន្តកាន់អំណាចដឹកនាំប្រទេសឲ្យធានាបានសន្តិភាពស្ថិរភាពនយោបាយសន្តិសុខសង្គមប្រជាជនមានជីវភាពធូរធាសម្បូរសប្បាយ។

១០- ការចង់បានការចរចានយោបាយជាមួយអតីតៈបក្សប្រឆាំង បានរសាត់បាត់ទៅប្រមាណរាប់ឆ្នាំទៅហើយ = គំនិតចង់ឲ្យមានការចរចារសាត់បាត់ឈឹងទៅហើយកុំសង្ស័យអីទៀត? ៕

ដោយ ៖ សិលា


ចែករំលែក៖