ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ប៉ុលពតដឹកនាំប្រទេសដោយកំហឹងវណ្ណៈដែលកាលអញនៅតស៊ូអញអត់បាយអត់ទឹក = ដូច្នេះដល់អញឈ្នះអញឲ្យពួកឯងអត់ម្តងជាការសងសឹក?

២- ប្រធានាធិបតីបារាំងដាក់ផែនការបង្ក្រាបការជួញដូរគ្រឿងញៀននៅភាគខាងត្បូងនៃប្រទេសបារាំង = គ្រឿងញៀនមិនមែនមានតែនៅកម្ពុជាឯណា?

៣- នៅប្រទេសថៃគណបក្សឆ្ពោះទៅមុខកំពុងរងហានីភ័យ = ដោយគ.ជ.បដាក់ពាក្យទៅតុលាការធម្មនុញ្ញដើម្បីរំលាយគណបក្សឆ្ពោះទៅមុខ?

៤- គណបក្សឆ្ពោះទៅមុខចង់កែប្រែមាត្រា១១២ = ត្រូវចោទថាប្រមាថព្រះមហាក្សត្រថៃ?

៥- អង្គការ៣ដែលជួបប្រជុំគ្នានៅហូឡង់គ្មានតួនាទីដោះស្រាយបំណុលមីក្រូហិរញ្ញវត្ថុទេ =   លុះត្រាតែអង្គការទាំង៣នេះមានថវិការជួយដោះស្រាយបំណុលរបស់ប្រជាជន បើគ្រាន់តែថានឹងអត់បានការទេ?

៦- របស់ដែលហៅថាចលនាខ្មែរដើម្បីប្រជាធិបតេយ្យរបស់យាយហួរ = គ្រាន់តែបង្កើតតាមការស្រមើស្រម៉ៃ ដេកយល់សប្តិរបស់យាយហួរប៉ុណ្ណោះ?

៧- យាយហួរថាស្រឡាញ់ខ្មែរ = តែយាយហួរយកប្តីជាជនបរទេស?

៨- ជុន ច័ន្ទបុត្រ លើកយាយហួរថាជាប្រធានថ្មី លែងនៅជាអនុប្រធានគេ តែយាយហួរប្រកែកថាមិនមែនជាប្រធានស្អីទេ។

៩- យាយហួរលាលែងពីក្រុមឧទ្ទាមក្រៅច្បាប់ដែលជាអង្គការនយោបាយ = មកហៅថាបង្កើតជារបស់ហៅថាអង្គការនយោបាយថ្មីគឺចលនាខ្មែរដើម្បីប្រជាធិបតេយ្យក្នុងទិសដៅផ្លាស់ប្តូររដ្ឋអំណាចនៅកម្ពុជា?

១០- ការងាកទៅបង្កើតរបស់ហៅថាចលនាខ្មែរដើម្បីប្រជាធិបតេយ្យរបស់យាយហួរ = ជាការបញ្ជាក់ពីការបែកបាក់នៃក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម? ៕

ដោយ ៖ សិលា


ចែករំលែក៖