ខេត្តប៉ៃលិន៖ តាមប្រភពពីមន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានឱ្យដឹងថា÷កាលពីវេលាម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២៤ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនជាប់ចោទដែលបានវាយប្រពន្ធស្លាប់នោះ ឈ្មោះ មាស ម៉ៅ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពាក់ព័ន្ធក្នុងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ប្រព្រឹត្តនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នគរបាលជំនាញក្រុងបានបន្តថា÷ការបញ្ជូនជនជាប់ចោទទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ស៊ុយ រ៉ា ហួរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕
ដោយ៖ ស សារ៉េត