ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត បើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្ត

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៤ ក្រោមការដឹកនាំលោកឧត្តមសេនីយ៍ឯក សៀ ម៉ាប់ អគ្គនាយករង ជំនួយការដឹកនាំនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីអស់លោក-លោកស្រីជាអនុប្រធាននាយកដ្ឋាន-នាយ-នាយរងការិយាល័យ-នាយផ្នែក-នាយរងផ្នែក និងមន្រ្តី សរុបចំនួន ៥៨នាក់។

សូមជម្រាបជូនថា​ លោកឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ កាលពីម្សិលមិញនេះ​ បានដឹកនាំកិច្ចប្រជុំពិនិត្យឯកសារត្រៀមកិច្ចប្រជុំទ្វេភាគីជាមួយនាយកដ្ឋានអន្តោប្រវេសន៍ឡាវ​។​ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកអគ្គនាយករង​ លោក-លោកស្រីប្រធាននាយកដ្ឋាន​ លោកអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ។ 

ជាកិច្ចចាប់ផ្ដេីម​ លោកឧត្តមសេនីយ៍ឯក​ ឡុង​ ហាបាណា​ អគ្គនាយករង​ បានរាយការណ៍អំពីដំណេីរការនៃការរៀបចំលំអិត និងការរៀបចំឯកសារដែលពាក់ព័ន្ធជូនឯកឧត្តមប្រធាន​ និងអង្គប្រជុំ។ 

លោកឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​  អគ្គនាយក​ បានណែនាំឲ្យក្រុមការងារ ត្រៀមរៀបចំរបាយការណ៍ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ទៅតាមស្ថានភាពសភាពការណ៍រួម របស់ប្រទេសកម្ពុជា និងបានបញ្ជាក់ដល់ក្រុមការងារដែលនឹងចូលរួមអមដំណើរ  និងចូលរួមកិច្ចប្រជុំផ្សេងៗ ត្រូវរៀបចំឯកសារ និងមតិយោបល់ប្រកបដោយការទទួលខុសត្រូវ ។ 

លោកអគ្គនាយក ក៏បានធ្វើការផ្តល់មតិដឹកនាំដល់ក្រុមការងារត្រូវគិតគូរដោយល្អិតល្អន់ អំពីទិសដៅការងារបន្ត ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានអនុវត្តស្របទៅតាមលទ្ធផល នៃកិច្ចប្រជុំបានសម្រេចនាឆ្នាំកន្លងទៅដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះទទួលបានផ្លែផ្កាល្អ៕

ដោយ​៖ តារា​


ចែករំលែក៖