ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញចរាចរណ៍ រកឃើញយានយន្តល្មើសចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
របាយការណ៍ដដែល បន្តថា ចំនួនគោលដៅសរុប ៦៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧០គ្រឿង, រថយន្តធំ ១៩គ្រឿង, រថយន្តតូច ១១៧គ្រឿង និងម៉ូតូ ២៣៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣៨គ្រឿង រថយន្តធំ ១៩គ្រឿង រថយន្តតូច ៩៦គ្រឿង និងម៉ូតូចំនួន ២២៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២២ថ្ងៃ ពីថ្ងៃទី១-២២ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១០,៧៨៤គ្រឿង រថយន្តធំ ៣៧១គ្រឿង រថយន្តតូច ២,៨១២គ្រឿង ម៉ូតូ ៧,៦០១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,៣៧៦គ្រឿង, រថយន្តធំ ១៣៥គ្រឿង, រថយន្តតូច ១,៨១៩គ្រឿង និងម៉ូតូ ៦,៤២២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា