ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បណ្តាលឱ្យមនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់ និងកើតឡើងចំនួន ១០លើក ។ ដូច្នេះគោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខាងលើនេះ បានកើតឡើងចំនួន ១០លើក (យប់ ០៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០០នាក់), រងរបួសសរុប ១៣នាក់ (ស្រី ០២នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ០៨នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៤នាក់, ស្រាល ០១នាក់) , មិនគោរពសិទ្ឋិ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់), ប្រជែង ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០នាក់, ស្រាល ០១នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់), កត្តាយាន ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) និងអាកាសធាតុ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០នាក់, ស្រាល ០០៕
ដោយ៖ តារា