ខេត្តក្រចេះ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមធ្វើការបំភ្លឺចំពោះសារព័ត៌មានឈ្មោះ ចាងហ្វាង គេហទំព័រ ពលរដ្ឋកម្ពុជា ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានចុះផ្សាយព័ត៌មានតាមរយៈឃ្លីបវីដេអូលើបណ្តាញ សង្គមFacebook មិនពិតនិងពុំមានមូលដ្ឋានពិតប្រាកដ ផ្សាយទាំងបំពានចោទប្រកាន់នាំឱ្យប៉ះពាល់ដល់កិត្តិយស កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅគោលដៅត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ស្ថិត នៅចំណុច គ.ម (PK) 53+400 ក្នុងភូមិសាស្ត្រ ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ថាជាក្រុមជញ្ជីង ចល័តលួចលាក់និងប៉ូលីសចរាចរណ៍អត់ច្បាប់ នៅចំណុចភូមិទួលភ្នំព្រៃឫស ឃុំឆ្លង ស្រុកឆ្លូង ដាក់ប៉ារ៉ាស់ប្រចាំ ការទាំងយប់ទាំងថ្ងៃ ប្រែក្លាយទៅជាទំលាប់ជញ្ជីងថ្លឹងលុយតាមរបៀបជិះសេះលែងដៃ និងប្រើពាក្យប៉ូលីស ចរាចរណ៍ខិលខូច។ ប្រការនេះបានផ្ទុយពីការពិតដោយក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេក ទេសខេត្ត មានសេចក្តីសម្រេចលេខ០១១/២៣ ស.ស.រ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងផែនការសកម្មភាពចុះ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ ។
ជាក់ស្តែងនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេក ទេសបានដាក់គោលដៅនៅចំណុច គ.ម (PK) 53+400 ក្នុងភូមិសាស្ត្រ ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ឃាត់រថយន្តដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសចំនួន០៦គ្រឿង ហើយបានសហការជាមួយក្រុម ជញ្ជីងចល័តរបស់ក្រសួងសាធារណការនឹងដឹកជញ្ជូន រកឃើញរថយន្តដឹកលើសទម្ងន់កំរឹតកំណត់ចំនួន០៤គ្រឿង កំពុងអនុវត្តនីតិវិធី ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាប និងស្នើដល់អ្នកសារព័ត៌មានដែល បានផ្សាយខុសពីការពិតខាងលើ ត្រូវធ្វើការកែតម្រូវព័ត៌មានឡើងវិញ ចំពោះការផ្សាយបែបនេះបានធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាល កំពុងខិតខំបំពេញភារកិច្ចប្រចាំថ្ងៃ ៕
ដោយ ៖ សិលា