ព័ត៌មានទាន់ហេតុការណ៍៖

ទង់ជាតិរុស្ស៊ីត្រូវបានភ្លឺឡើងស្ថិតនៅលើអគារខ្ពស់បំផុតទូទាំងពិភពលោក

ចែករំលែក៖

សារព័ត៌មាន TASS បានផ្សាយថា អគារខ្ពស់កប់ពពក Burj Khalifa នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE) ត្រូវបានបំភ្លឺដោយពណ៌ទង់ជាតិរុស្ស៊ី ដើម្បីរំលឹកដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មនៅសាលាក្រុង Crocus កាលពីថ្ងៃទី 22 ខែមីនា។
ពាក្យថា “United Arab Emirates support Russia” ជាភាសាអារ៉ាប់ និងភាសាអង់គ្លេស លេចឡើងនៅលើមុខអគារខ្ពស់ជាងគេលើពិភពលោក។ សកម្មភាពដែលរៀបចំដោយរដ្ឋាភិបាលឌូបៃ និងក្រុមហ៊ុនអភិវឌ្ឍន៍ Emaar មានរយៈពេលប៉ុន្មាននាទីនៅល្ងាចថ្ងៃទី 23 ខែមីនា (ម៉ោងក្នុងស្រុក) ។
អគារនៃសាកលវិទ្យាល័យ Khalifa ក្រុមហ៊ុនប្រេង ADNOC ក្រុមហ៊ុនតាំងពិព័រណ៍ ADNEC និងអគារជាច្រើនផ្សេងទៀត ក៏ត្រូវបានបំភ្លឺដោយពណ៌ទង់ជាតិរុស្ស៊ីផងដែរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន WAM ។
យោងតាមសារព័ត៌មាន WAM “គំនិតផ្តួចផ្តើមសាមគ្គីភាពនេះបញ្ជាក់ពីការប្រឆាំងដាច់ខាតរបស់ UAE ចំពោះគ្រប់ទម្រង់នៃអំពើហិង្សា និងអំពើភេរវកម្ម ដែលមានបំណងធ្វើឱ្យមានអស្ថិរភាព និងមិនស្របតាមច្បាប់អន្តរជាតិ។ វាក៏ជាភស្តុតាងដែលថា មេដឹកនាំនិងប្រជាជននៃ UAE គាំទ្ររុស្ស៊ី និងប្រជាជនរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការវាយប្រហារភេរវករ”។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារភេរវកម្មមានចំនួន ១៣៣ នាក់ ប៉ុន្តែវាអាចកើនឡើង។ យោងតាមក្រសួងសុខាភិបាលរុស្ស៊ី មនុស្ស ១៤៧ នាក់បានរងរបួស។ ជនសង្ស័យ១១នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មត្រូវបានចាប់ខ្លួន រួមទាំងឃាតក៤នាក់ដែលកំពុងព្យាយាមរត់ភៀសខ្លួនទៅកាន់ព្រំដែនអ៊ុយក្រែន។ ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថ្ងៃទី ២៤ ខែមីនា ជាថ្ងៃកាន់ទុក្ខជាតិ៕

ដោយ ៖ ធីរីណា(រូប​ថត​៖ Getty Images)


ចែករំលែក៖