ភ្នំពេញ ៖ មនុស្សចំនួន០៣នាក់ មាន់ជល់០៣ក្បាល និងវត្ថុតាងមួយចំនួនទៀតត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ធ្វេីការឆ្មក់បង្ក្រាបបាននាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងជល់មាន់ និងបាញ់អាប៉ោងខុសច្បាប់ខាងលេីនេះ តែងតែមានក្រុមអ្នកញៀនល្បែងមកលួចលាក់ ណាត់គ្នាមកលេង និងរំខានដល់អ្នករស់នៅជិតខាងផងដែរ ។ ប៉ុន្តែ បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាម លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដាក់កម្លាំងសម្ងាត់តាមដាន រហូតធ្វេីការឆ្មក់បង្ក្រាប ដោយចាប់បានមាន់ជល់០៣ក្បាល , មនុស្ស ៣នាក់,អាប៉ោង១ឈុត ,បៀ១ហូ និងម៉ូតូ ៤គ្រឿង ។
ក្រោយពីអាជ្ញាធរខណ្ឌមានជ័យធ្វេីការបង្ក្រាបរួចរាល់ ក៏បានប្រគល់មនុស្សទាំង០៣នាក់ និងវត្ថុតាងទាំងប៉ុន្មានខាងលេី ប្រគល់ឲ្យកម្លាំងមានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ