ក្រុម Arsenal កំពុងរក្សាការចាប់អារម្មណ៍លើកីឡាករ Morgan Gibbs-White ខណៈដែលក្លិប Nottingham Forest ថ្លឹងថ្លែងការរកលុយលើតារាឆ្នើមរបស់ពួកគេ។Nottingham Forest ត្រូវបានគេកាត់ចេញ៤ពិន្ទុក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវបានរកឃើញថា មានលើសពីកម្រិតខាតបង់ប្រចាំឆ្នាំ៦១លានផោន ៣៤.៥លានផោន។ ការចាកចេញនៅរដូវក្តៅឥឡូវនេះមាននៅលើការសម្រេចចិត្តរបស់ក្លិប ខណៈដែលលោក Nuno Espirito Santo រកមើលតុល្យភាពដើម្បីជំនួសគាត់ប្រសិនជាគាត់ចាកចេញ។
Gibbs-White ដែលទិញពី Wolves ក្នុងតម្លៃ ៤២.៥លានផោនក្នុងឆ្នាំ២០២២ គឺជាកីឡាករឆ្នើមសម្រាប់ Nottingham Forest ហើយគេបានយល់ថា ក្រុមកាំភ្លើងធំកំពុងតែតាមដានស្ថានភាពរបស់គាត់ដើម្បីនាំយកនៅរដូវកាលក្រោយ។
លោក Mikel Arteta បច្ចុប្បន្នកំពុងមានការចាប់អារម្មណ៍ខ្ពស់ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះចង់ផ្លាស់ប្តូរទម្រង់លេងរបស់គាត់ម្តងទៀត នៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញ។ Emile Smith-Rowe ដែលបានក្លាយជាតួឯកនៅ Emirates ដែលប្រឈមនឹងច្រកចេញពីក្លិបភាគខាងជើងទីក្រុងឡុងផងដែរ។
Gibbs-White ដែលអាចប្រើប្រាស់បានត្រូវបានជ្រើសរើសជាកីឡាករដែលមានសក្តានុពលអាចបំពេញចន្លោះរបស់គាត់នៅក្នុងក្រុមដែលបានកែលម្អរបស់លោក Arteta ។ កីឡាករវ័យ២៤ឆ្នាំរូបនេះបានបង្ហាញខ្លួន២៨ប្រកួតនៅ Premier League មកទល់ពេលនេះ ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ និង assist ៥ដង។
គាត់បានបង្ហាញពីទម្រង់លេងដ៏ល្អចាប់តាំងពីគាត់បានផ្លាស់ពី Molineux កាលពី២ឆ្នាំមុន ហើយត្រូវបានគេចាត់ទុកយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ។ នៅក្នុងខែតុលា Gibbs-White ថែមទាំងបាននិយាយជាវិជ្ជមានអំពីអ្នកបំណងប្រាថ្នាដ៏លេចធ្លោនិងកោតសរសើក្រុម Arsenal ផងដែរ។
Gibbs-White បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Premier League ថា “Bukayo Saka សម្រាប់ខ្ញុំគឺនៅនាទីជាកីឡាករល្អបំផុតក្នុងពិភពលោក។ ខ្ញុំគ្រាន់តែគិតជាមួយ Bukayo គាត់មិនចេញពីតំបន់សុខស្រួលរបស់គាត់ទេ គាត់ដឹងពីអ្វីដែលគាត់ពូកែ។ គាត់ស្ទាត់ជំនាញ ហើយអាចលេងក្នុងស្លាបឆ្វេង និងប្រយុទ្ធ”។
អ្នកគាំទ្រ Arsenal នឹងសង្ឃឹមថាពួកគេនឹងមានឱកាសឃើញអ្នកទាំង២ភ្ជាប់ខ្លួនជាមិត្តរួមក្រុមនៅរដូវកាលក្រោយក្នុងនាមជាម្ចាស់ជើងឯក Premier League។ បច្ចុប្បន្នក្រុមកាំភ្លើងធំកំពុងឈរនៅលើកំពូលតារាងដោយមានគ្រាប់បាល់ចំណេញច្រើនជាងក្រុម Liverpool ដោយក្រុម Manchester City កំពុងឈរលេខ៣ ដោយចាញ់តែ១ពិន្ទុប៉ុណ្ណោះ ៕
ដោយ៖ ភារៈ(រូបភាព ៖ dailystar.com)