ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញ ដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្នទៅលើជនត្រូវចោទ ឈ្មោះ ង៉ូវ ម៉េងហៀង ភេទស្រី កើតនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ១៩៨៩ ជនជាតិខ្មែរ មុខរបរ លក់អីវ៉ាន់កម្ម៉ង់ សាសនាព្រះពុទ្ធ កម្រិតវប្បធម៌រៀនថ្នាក់ទី៧ ទីកន្លែងកំណើតនៅ ភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុក ពារាំង ខេត្តព្រៃវែង មានអាស័យដ្ឋានមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះជួលលេខ៥៤០ ផ្លូវ៥៩៨ ភូមិរ៉ាដា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឪពុកឈ្មោះ ឆាយ ង៉ូវ”ស្លាប់ ម្តាយឈ្មោះ ថុន សម្បត្តិ “ស្លាប់” នៅលីវ ជានីតិជន ទោសពីមុន គ្មាន។
ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ (លក់អាវុធ កែច្នៃបាញ់ គ្រាប់លោហៈ) ប្រព្រឹត្តនៅតាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីអំឡុងឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន តាមបញ្ញត្តិ មាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
សូមបញ្ជាក់ថា: ជនត្រូវចោទ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបង្គាប់
១.ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ង៉ូវ ម៉េង ហៀង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទៅមណ្ឌលអប់រំកែប្រែទី២(ម២) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
២.ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី២(ម២)ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ
៣.ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់៕
ដោយ ៖ សិលា