ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- មន្ត្រីជាន់ខ្ពស់ថៃកោតសរសើរាជរដ្ឋាភិបាលកម្ពុជាព្រោះគេមើលឃើញស្នាដៃជាក់ស្តែង = វាផ្ទុយពីក្រុមឧទ្ទាមក្រៅ ច្បាប់ដែលធ្វើមើលមិនឃើញការពិតនៅកម្ពុជាដែរ?
២- ការចាត់វិធានការណ៍ផ្លូវច្បាប់លើក្រុមឧទ្ទាមក្រៅច្បាប់គឺជាការត្រឹមត្រូវ = ចំពោះទង្វើប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា?
៣- វិទ្យុអាស៊ីសេរីនៅតែផ្សាយពី យឹម ស៊ីណន ដែលបានពានរង្វាន់ប្រជាធិបតេយ្យនៅកូរ៉េ = ឥឡូវ យឹម ស៊ីណន បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយ។
៤- ខ្មែរនៅអូស្ត្រាលីនិងនូវែលហ្ស៊ីឡង់បានតែទាមទារឲ្យកម្ពុជាគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ = អត់ដឹងខ្យល់ថានៅកម្ពុជាកំពុងមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទេ?
៥- ឮតែថាបិទទិដ្ឋាកាមិនឲ្យមន្ត្រីនៅខ្មែរចូលអូស្ត្រាលីនិងញូវហ្ស៊ីឡង់ = តែមិនឃើញបិទសោះ មន្ត្រីខ្មែរនៅតែទៅអូស្ត្រាលីនិងញូវហ្ស៊ីឡង់កាន់តែច្រើន។
៦- សមមុខហើយថាថៃទៅយកព័ត៌មានត្រូវគេដេញចេញមិនឲ្យចូលយកព័ត៌មាន = មនុស្សខូចគេមិនត្រូវការ?
៧- និយាយថាមន្ត្រីខ្មែរទៅពីភ្នំពេញជ្រៀតជ្រែកឆ្លងដែន = តែនៅតែអាចចូលអូស្ត្រាលីបានដោយសេរី មានន័យថាអត់មានសកម្មភាពដូចចោទប្រកាន់ទេ?
៨- ទោះបីពួកខ្មែរនៅអូស្ត្រាលីខ្លះស្រែកយ៉ាងណា = ក៏ការរិបអូសទ្រព្យសម្បត្តិ សុន ឆ័យ នៅតែប្រព្រឹត្តទៅតាមនីតិវិធី?
៩- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ថារបបគណបក្សប្រជាជនកម្ពុជានឹងដួលរលំឆាប់ៗនេះ = តែបែរដួលរលំឯក្រុមឧទ្ទាមក្រៅច្បាប់ទៅវិញ កម្លាំងនយោបាយក្រុមឧទ្ទាមក្រៅច្បាប់កាន់តែបែកបាក់និងចុះខ្សោយ?
១០- នៅពេលក្រុមឧទ្ទាមក្រៅច្បាប់ស្រែកថាខ្លាំង = គឺពេលនោះក្រុមឧទ្ទាមក្រៅច្បាប់បែកបាក់និងចុះខ្សោយទៅៗ? ៕
ដោយ ៖ សិលា