ព័ត៌មានទាន់ហេតុការណ៍៖

សូមស្វែងយល់អំពីបច្ចេកវិទ្យាបន្តិចអំពីអ្វីទៅហៅថា «ថ្នាល/ក្លោដ ឬ Cloud» និងអ្វីទៅហៅថា «កម្មវិធីអនុវត្ត ឬ Application/App»?

ចែករំលែក៖

ភ្នំពេញ ៖ សូមស្វែងយល់អំពីបច្ចេកវិទ្យាបន្តិចអំពីអ្វីទៅហៅថា «ថ្នាល/ក្លោដ ឬ Cloud» និងអ្វីទៅហៅថា «កម្មវិធីអនុវត្ត ឬ Application/App»? ហើយខុសគ្នាដូចម្តេច?

តាមការឲ្យនិយមន័យ៖

Platform (ថ្នាល​)​ សំដៅដល់បណ្តុំនៃបច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋាននៅលើអ្វីដែលបណ្តាកម្មវិធីអនុវត្ត(App) បណ្តាដំណើរការ(Processes)ឬបណ្តាបច្ចេកវិទ្យា(Technologies)ត្រូវបានបង្កើត/អភិវឌ្ឍឡើង។​ នៅក្នុងកុំព្យូទ័រ «ថ្នាល» សំដៅដល់ហាដវែរគោល(Computer)និងសុសវែរ(Operating System, Window or MacOS)នៅលើអ្វីដែលសុសវែរកម្មវិធីអនុវត្ត(App)អាចដំណើរការបាន។  ឧទាហរណ៍៖​ Marketplace, Amazon, Meta,.. ។ នេះជាការបញ្ជាក់ពីលោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ 

លោកបន្តថា ៖ Application/App​ (កម្មវិធីអនុវត្ត)​ សំដៅដល់កម្មវិធីកុំព្យូទ័រសម្រាប់សម្រួលដល់អ្នកប្រើប្រាស់ក្នុងការបំពេញការងារជាក់លាក់ណាមួយតាមរយៈកុំព្យូទ័រ កុំព្យូទ័របន្ទះ(iPad, Tablet)ទូរសព្ទឆ្លាតវៃ ឬឧបករណ៍ឌីជីថល។​ ឧទាហរណ៍៖​ PassApp, food Panda, grap,…

តើវាខុសគ្នាបែបណាខ្លះ?

«កម្មវិធីអនុវត្ត ឬ Application/App» ពឹងផ្អែកលើមូលដ្ឋានវេបសាយ ជានិច្ចកាលវាជាការផ្តល់លទ្ធភាពអ្នកប្រើប្រាស់អាចលុកចូលទៅប្រើប្រាស់ទិន្នន័យនិងកម្មវិធីផ្សេងៗតាមរយៈឧបករណ៍ស្វែងរកតាមវេបនានា(Web browsers) រីឯ «ថ្នាល/ក្លោដ» គឺជាហេដ្ឋារចនាសម្ព័ន្ធនៃកម្មវិធីអនុវត្ត និងវាមិនត្រឹមតែអាចផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់អាចលុកចូលទៅប្រើប្រាស់ទិន្នន័យតាមរយៈឧបករណ៍ស្វែងរកតាមវេបសាយ(Web Browsers)ប៉ុណ្ណោះទេ ប៉ុន្តែវាអាចផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់អាចលុកចូលទៅទាញយកទិន្នន័យពីវាបានផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖