ខេត្តបាត់ដំបង ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺសន្លាក់ ជំងឺបេះដូង ភ្នែក និងសួត ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋចំនួន ២.៣៧០ នាក់ ស្មើនិង ៤.០៨៧ ករណី រស់នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា ៖ កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិវេណអនុវិទ្យាល័យតាម៉ឺន ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំនៃសមាគម TYDA អាជ្ញាធរដែដនដី យុវជនស.ស.យ.ក. យុវជនអ.ម.ត. យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិជាតិកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជា អង្គការឆឺជី ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើននាក់ទៀត ៕
ដោយ ៖ សិលា