ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីប្រកាសព័ត៌មាន សូមបដិសេធទាំងស្រុងចំពោះគណនីហ្វេសប៊ុកឈ្មោះ «កម្ពុជា កម្ចីរហ័ស»

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីប្រកាសព័ត៌មាន សូមបដិសេធទាំងស្រុងចំពោះគណនីហ្វេសប៊ុកឈ្មោះ «កម្ពុជា កម្ចីរហ័ស» ដែលបានធ្វើការផ្សព្វផ្សាយអះអាងថា អាជីវកម្មរបស់ខ្លួនបានធ្វើការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានប្រើប្រាស់រូបសញ្ញា របស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មភូតកុហកធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដើម្បីទាញយកផលប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បតិ្ត ជាយថាហេតុ។

ជាមួយនេះ ម្ចាស់អាជីវកម្មកម្ចីអនឡាញ «កម្ពុជាកម្ចីរហ័ស ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ រូបសញ្ញា(Logo) និងអំណះអំណាងពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មនឹងអនុវត្តវិធានការតាម នីតិវិធីជាធរមាន ចំពោះការផ្សព្វផ្សាយបោកប្រាស់ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ ធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះផងដែរ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដល់សាធារណជន សូមជួយសហការផ្តល់ ព័ត៌មានមកកាន់ក្រសួងពាណិជ្ជកម្មតាមរយៈប្រព័ន្ធទូរសព្ទរបស់ក្រសួង ដែលមានលេខ ១២៦៦ ប្រសិនបើមាន ជនខិលខូចប៉ុនប៉ង ឬបានធ្វើការបោកប្រាស់ដូចករណីខាងលើ ដើម្បីក្រសួងពាណិជ្ជកម្មចាត់វិធានការឱ្យបានទាន់ ពេលវេលា៕ 

ដោយ ៖ សិលា


ចែករំលែក៖