ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ក្មេងទំនើង៧២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងសប្ដាហ៍កន្លងទៅនេះ!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅនេះ (ចន្លោះថ្ងៃទី១៨ ដល់ ថ្ងៃទី២៤) មានក្មេងទំនើងសរុបចំនួន១៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងករណីផ្សេងៗគ្នាចំនួន២៥ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 

ករណីក្មេងទំនើងសប្ដាហ៍ចុងក្រោយនេះ មានប្រហាក់ប្រហែលគ្នានឹងសប្ដាហ៍មុនដែរ។ បើតាមលោក ទូច សុឃៈ (សុខៈ) សម្រាប់សប្ដាហ៍ចុងក្រោយ ករណីក្មេងទំនើងភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ បន្ទាប់មកមាននៅខេត្តកណ្ដាល ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តកំពង់ចាម។

ចំពោះរូបភាពនៃការអនុវត្តលើក្រុមក្មេងទំនើងដែលប្រព្រឹត្តិសកម្មភាពអវិជ្ជមានក្នុងសង្គម មានពីរប្រភេទ គឺវិធានការរដ្ឋបាល ជាការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើ។ វិធានការមួយទៀត គឺវិធានការច្បាប់ មានន័យថា ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចោទប្រកាន់ និងផ្ដន្ទាទោសតាមច្បាប់កំណត់។

ពាក្យ«ក្មេងទំនើង»ត្រូវបានប្រើប្រាស់ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ការដោះស្រាយបញ្ហាក្មេងទំនើងនៅក្នុងសង្គម ស្ថិតក្នុងកញ្ចប់ការងារអាទិភាពទាំង៦ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ឬដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃកាលពីពេលកន្លងទៅថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានណែនាំក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាក្មេងទំនើងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ


ចែករំលែក៖